Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តើការវាយប្រហារដោយ​អាវុធគីមី កំពុងកើត​មានឡើងនៅប្រទេសស៊ីរី បន្ថែមទៀត​មែនទេ?

  • បោះពុម្ព

(ស៊ីរី)៖ អង្គការការពារប្រជាជនស៊ីរី ឬ The Syria Civil Defence បានឱ្យដឹងថា មនុស្ស ០៩នាក់ បានទទួលការព្យាបាលបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ បន្ទាប់ពីគ្រាប់បែកមួយគ្រាប់ ដែលគេជឿជាក់ថា ជាគ្រាប់បែកគីមីត្រូវបានគេទម្លាក់លើទីក្រុង សារ៉ាកអេប (Saraqeb) នៃខេត្ត អ៊ីដលីប (Idlib) ប្រទេសស៊ីរី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ យោងតាមអង្គការខាងលើដដែល បុគ្គលិកជួយសង្រ្គោះបីនាក់របស់ខ្លួន បានស្ថិតនៅក្នុងចំណោមជនរងគ្រោះ នៃការវាយប្រហារ កាលពីយប់ថ្ងៃអាទិត្យលើទីក្រុង Saraqeb ស្ថិតនៅភាគពាយ័ព្យខេត្ត Idlib។

ចំណែកឯ ក្រុមប្រឆាំងស៊ីរីបានអះអាងថា ការវាយប្រហារនេះ គឺជាស្នាដៃរបស់ឧទ្ធម្ភាគចក្រ នៃកងកម្លាំងរដ្ឋាភិបាលស៊ីរី ខណៈមនុស្ស ២០នាក់ ផ្សេងទៀតបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់យន្ដហោះចម្បាំងស៊ីរី និងរុស្ស៊ីនៅក្នុងខេត្ត Idlib គ្រប់គ្រងដោយក្រុមប្រឆាំងស៊ីរី។

គួរបញ្ជាក់ថា ក្រោយយន្ដហោះចម្បាំងរុស្ស៊ីធុន Su-25 មួយគ្រឿង ត្រូវបានបាញ់ទម្លាក់បណ្ដាលឱ្យពីឡុតរុស្ស៊ីម្នាក់ស្លាប់ ទីក្រុង ម៉ូស្គូបានបង្កើនការវាយប្រហារយ៉ាងសន្ធប់ លើខេត្ត Idlib ដោយអះអាងថា បានផ្ដាច់ជីវិតពួកសកម្មប្រយុទ្ធ ៣០នាក់៕

ដកស្រង់ពី៖FRESH NEWS