Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ពជើងទឹករុស្ស៊ី «គ្រោងបញ្ចេញឧទ្ធម្ភាគចក្រថ្មី​ឲ្យបាន ៥០គ្រឿង» ដែល​មាន​សមត្ថភាព កម្ទេច​នាវា​មុជទឹកសត្រូវ...

  • បោះពុម្ព

(ម៉ូស្គូ)៖ អ្នកនាំពាក្យកងនាវាចម្បាំងរុស្ស៊ី លោក អ៊ីហ្គ័រ ឌីហ្គាឡូ (Igor Dygalo) នៅថ្ងៃពុធនេះបាននិយាយថា កងនាវារុស្ស៊ីនឹងទទួលបានឧទ្ធម្ភាគចក្រ ប្រឆាំងនាវាមុជទឹកជំនាន់ថ្មីចំនួន រហូតដល់ទៅ ៥០គ្រឿង នៅឆ្នាំ២០២០។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅសៀលថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ យោងតាម លោក Igor Dygalo ឧទ្ធម្ភាគចក្រធុន K-27 បានបង្ហាញពីប្រសិទ្ធភាពដ៏ល្អប្រសើរបំផុត។ អ្នកនំាពាក្យរូបនេះបន្ថែមថា ឧទ្ធម្ភាគចក្រជំនាន់ថ្មី ២០គ្រឿង ត្រូវបានប្រគល់រួចរាល់ហើយ រីឯឧទ្ធម្ភាគចក្រដែលនៅសល់ត្រូវបានគេរំពឹងថា នឹងប្រគល់ទៅដល់ ដៃកងនាវារុស្ស៊ីទាំងអស់ នៅឆ្នាំ២០២០។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រធុន K-27 ត្រូវបានបំពាក់ដោយប្រព័ន្ធផ្ទេរព័ត៌មានទំនើបមួយ ប្រព័ន្ធស្រាវជ្រាវថ្មីមួយក្នុងការរុករក ព្រមទាំងប្រព័ន្ធកម្ទេចនាវាមុជទឹក និងប្រព័ន្ធសំឡេងវិទ្យុសកម្មផងដែរ។ ឧទ្ធម្ភាគចក្រស៊េរី Ka-27 និង Ka-27M ក៏អាចដឹកនាំសកម្មភាពឈ្លបយកការណ៍នៅសមុទ្រ ហើយមិនតែប៉ុណ្ណោះវាថែមទាំងអាចប្រើប្រាស់ ក្នុងប្រតិបត្តិការជួយសង្រ្គោះ, រុករក និងដឹកជញ្ជូន ទៅកាន់គោលដៅឆ្ងាយ ឬជិតទៀតផង៕

ដកស្រង់ពី៖ Fresh News