Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មាន​រដ្ឋកូរ៉េខាងជើង៖ «ទីក្រុងព្យុងយ៉ាង គ្មានបំណងជួបជាមួយក្រុមមន្រ្តីអាមេរិក នៅអំឡុងព្រឹត្តិការណ៍​អូឡាំពិកឡើយ...»

  • បោះពុម្ព

(សេអ៊ូល)៖ កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនពុំមានបំណងគ្រោងជួបជាមួយ ក្រុមមន្រ្តីមកពីសហរដ្ឋអាមេរិក នៅអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ដែលនឹងចាប់ផ្តើមបើកនាថ្ងៃសុក្រសប្តាហ៍នេះឡើយ។

នេះបើតាមការអះអាងពី ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។ បើតាមទីភ្នាក់ងារព័ត៌មាន KCNA លោក ចូ យ៉ុងសាំ (Cho Yong Sam) អគ្គនាយកនៃនាយកដ្ឋានប្រចាំតំបន់អាមេរិកខាងជើង របស់ក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងថា ប្រទេសរបស់លោកមិនដែលធ្លាប់បានទៅសុំអង្វរ ឲ្យមានការបើកកិច្ចសន្ទនាជាមួយអាមេរិកឡើយ ហើយនឹងគ្មានថ្ងៃប្រែប្រួលជាដាច់ខាត។

គួរជម្រាបថា ក្រៅពីមន្រ្តីកីឡា ក្រុមអន្តពលិក ក្រុមសិល្បៈ-តន្រ្តី និងក្រុមលើកទឹកចិត្តកីឡាករ ពិធីបើកការប្រកួតកីឡាអូឡាំពិកនាថ្ងៃស្អែកនេះ ក៏នឹងមានការចូលផងដែរពីសំណាក់គណៈប្រតិភូជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលដឹកនាំដោយលោក គីម យ៉ុងណាំ (Kim Yong Nam) ប្រធានសភាជាន់ខ្ពស់ និងជាមេដឹកនាំលេខពីរបន្ទាប់ពីលោក គីម ជុងអ៊ុន របស់កូរ៉េខាងជើង។ម៉្យាងវិញទៀត ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន ក៏នឹងបង្ហាញវត្តមាននៅព្រឹត្តិការណ៍នេះផងដែរ បើតាមរដ្ឋាភិបាលទីក្រុងសេអ៊ូល។

ដោយឡែក អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) ដែលនឹងដឹកនាំប្រតិភូតំណាងសហរដ្ឋអាមេរិក មកចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងារ នៅឯក្រុងព្យឿងចាងរបស់កូរ៉េខាងត្បូង ដូចគ្នានោះ ធ្លាប់បាននិយាយថា រូបលោកពុំមានគម្រោងជួបជាមួយក្រុមមន្រ្តីកូរ៉េខាងជើងឡើយ ប៉ុន្តែលោកក៏មិនបានច្រានចោល លទ្ធភាពនៃការជួបពិភាក្សាគ្នា នាឱកាសនោះដែរ៕

ដកស្រង់ពី៖ Fresh News