Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិនប្រកាសពីចេតនា «ចង់ឲ្យកូរ៉េទាំងពីរ អង្គុយចុះចរចាគ្នាឡើងវិញ» ទោះបីជាអាមេរិក​ហាក់ចង់បានផ្ទុយ...

  • បោះពុម្ព

  (ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ទីក្រុងប៉េកាំងសង្ឃឹមថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចរក្សាសន្ទុះនៃទំនាក់ទំនងគ្នាដូចបច្ចុប្បន្ន ដើម្បីបើកទ្វារចូលអង្គុយចរចាគ្នា ស្វែងរកសន្តិភាពសម្រាប់តំបន់ឧបទី្វបកូរ៉េ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។ លោក វ៉ាង យី ថ្លែងបែបនេះតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានព្រមានជាសាធារណៈថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មកាន់តែខ្លាំង ប្រឆាំងនឹងកូរ៉េខាងជើង។

«ជាការរួមគ្នាជាមួយជប៉ុន និងសម្ព័ន្ធមិត្តរបស់យើងដទៃទៀត ទុកឱ្យពិភពលោកដឹងពីរឿងមួយនេះថា យើងនឹងបន្តបង្កើនការដាក់ទណ្ឌកម្មជា អតិបរមាជាយុទ្ធនាការដាក់សម្ពាធ រហូតទាល់តែកូរ៉េខាងជើងបោះបង់ចោលអាវុធ នុយក្លេអ៊ែរ»។

នេះគឺជាការគូសបញ្ជាក់របស់ លោក Pence នាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុងតូក្យូ មុននឹងដឹកនាំប្រតិភូកីឡាអាមេរិកទៅ ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្នុងទីក្រុង ព្យឿងចាង (PyeongChang)។ យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ ប្រមុខការទូតចិនបាន លើកឡើងដូច្នេះថា «ទីក្រុងប៉េកាំងសង្ឃឹមថា កូរ៉េខាងជើង និងកូរ៉េខាងត្បូងអាចរក្សាសន្ទុះ នៃទំនាក់ទំនងគ្នាដូចបច្ចុប្បន្ន ដើម្បីបើកទ្វារចូលអង្គុយចរចា ស្វែងរកសន្តិភាពសម្រាប់តំបន់ឧបទី្វបកូរ៉េ»។

គួរបញ្ជាក់ថា សម្រាប់កូរ៉េខាងត្បូង ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅថ្ងៃសុក្រស្អែកនេះ គឺជាឱកាសមួយបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង មកតុចរចាសាជាថ្មី។ ប៉ុន្តែក្រុមអ្នកជំនាញខ្លះ បានព្យាករណ៍ថា ស្ថានភាពនៅលើឧបទ្វីបកូរ៉េ គ្រាន់តែកំពុងស្ងប់ស្ងាត់មួយរយៈប៉ុណ្ណោះ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មានគំរោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំឡើងវិញ ក្រោយកីឡាអូឡាំពិកបិទបញ្ចប់៕

 

ដកស្រង់ពី៖ Fresh News