Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចំរុះ​អាមេរិក «វាយសម្រុក​ផ្លូវអាកាស និងផ្តាច់ជីវិត​មនុស្ស ១០០នាក់» នៅប្រទេសស៊ីរី...

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ក្រុមចំរុះអន្តរជាតិមានសហរដ្ឋអាមេរិកជាបងធំ បានបើកការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំយ៉ាងសន្ធាប់ ដោយផ្ដាច់យកជីវិតកងកម្លាំងស្ម័គ្រស្មោះនឹងប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ ច្រើនជាង ១០០នាក់ នៅក្នុងទឹកដីស៊ីរី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ បើតាមមន្ត្រីនៃក្រុមចំរុះអាមេរិកម្នាក់ ការវាយប្រហារខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ  បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយប្រហារលើទីស្នាក់ការកងកម្លាំងប្រជាធិបតេយ្យ ស៊ីរីជាទីដែលទីប្រឹក្សាយោធានៃក្រុមចំរុះ កំពុងធ្វើការងារជាមួយក្រុមអ្នកប្រយុទ្ធស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក។

លើសពីទៅទៀត មន្រ្តីរូបនេះក៏បានឱ្យដឹងដែរថា កងកម្លាំងស្ម័គ្រនឹងរដ្ឋាភិបាលស៊ីរីជាង ៥០០នាក់ បានប្រើប្រាស់កាំភ្លើងធំ និងរថក្រោះផលិតដោយរុស្ស៊ី វាយប្រហារលើកងកម្លាំងប្រជាធិបតេយ្យស៊ីរី នៅចំងាយ ០៨គីឡូម៉ែត្រ ពីទន្លេ អឺប្រាត (Euphrates River)។ «ដូច្នេះទើបក្រុមចំរុះអាមេរិក ធ្វើការវាយតបត ដោយផ្ដាច់យកជីវិតកងកម្លាំងគាំទ្ររបប អាស្សាដ ច្រើនជាង ១០០នាក់ ហើយគ្មានយោធាក្រុមចំរុះណាម្នាក់រងរបួសនោះទេ»។ នេះបើតាមមន្ត្រីខាងលើដដែលថ្លែងក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

គួរបញ្ជាក់ថា បច្ចុប្បន្នកងទ័ពអាមេរិកជាង ២,០០០នាក់ កំពុងឈរជើងនៅស៊ីរី ដើម្បីជួយបណ្ដុះបណ្ដាល និងគាំទ្រដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ៥០,០០០នាក់ បូករួមទាំងក្រុមអ្នកប្រយុទ្ធឃើដ និងអារ៉ាប់សំដៅកម្ទេចក្រុម ISIS នៅស៊ីរី។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងដាម៉ាស់ ដែលមានរុស្ស៊ីជាមេកើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា រំលោភ និង ឈ្លានពានដោយខុសច្បាប់លើ បូរណភាពទឹកដីស៊ីរី៕

ដកស្រង់ពី៖ Fresh News