Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើកិច្ចជំនួបគណៈប្រតិភូកីឡាកូរ៉េខាងជើងនៅថ្ងៃសៅរ៍ខាងមុខ

  • បោះពុម្ព

  (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងជួបជាមួយគណៈប្រតិភូកូរ៉េខាងជើង ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក Pyeongchang នាសប្តាហ៍នេះ នេះបើយោងតាមការលើកឡើងរបស់លោក Cheong Wa Dae ដែលបានគូសបញ្ជាក់ពីភាពសម្រេចបានក្នុងការសម្របសម្រួលទំនាក់ទំនងរវាងកូរ៉េទាំងពីរ ដកស្រង់ដោយសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

កិច្ចជំនួបនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ខាងមុខ នេះជាការលើកឡើងរបស់លោក Cheong Wa Dae ដោយបានបន្តថា លោកប្រធានាធិបតីគ្រោងនឹងធ្វើកិច្ចជំនួបព្រមទាំង បរិភោគអាហាររួមគ្នាជាមួយគណប្រតិភូទាំងនោះ នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ។

សូមជម្រាបថា មន្ត្រីប្រតិភូកូរ៉េខាងជើង គ្រោងនឹងធ្វើដំណើរមកកាន់ប្រទេស កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ។ ប្រភពដដែលបានឱ្យដឹងថា គណប្រតិភូ២២រូប ដែលដឹកនាំដោយលោក Kim Yong-nam នឹងធ្វើដំណើរមកប្រទេសកូរ៉េខាងត្បូង ក្នុងនោះរួមទាំងប្អូនស្រីបង្កើតរបស់មេដឹកនាំគីម ជុងអ៊ុនផងដែរ៕

ដកស្រង់ពី៖ Fresh News