Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាជន​កូរ៉េខាងត្បូង​រាប់រយនាក់ «សម្តែង​ការពេញចិត្តខ្លាំង ចំពោះក្រុមតន្ត្រី​​កូរ៉េខាងជើង» ដែលបានប្រគុំ​រួមគ្នាក្នុងទីក្រុង Gangneung ដើម្បី​អបអរព្រឹត្តិការណ៍​កីឡា​អូឡាំពិក!

  • បោះពុម្ព

  (សេអ៊ូល)៖ ក្រុមតន្រ្តីថ្នាក់ជាតិ សាំជីយ៉ុន (Samjiyon) មកពីប្រទេសកូរ៉េខាងជើង បានប្រារព្ធការសម្តែងមួយ នៅក្នុងទីក្រុង ហ្គាងនឿង (Gangneung) នៃប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ មុនពេលពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា ព្យឿងចាង (PyeongChang)។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ អ្នកចូលរួមទស្សនា ជាជនជាតិកូរ៉េខាងត្បូងផ្ទាល់ប្រមាណ ៨០០នាក់ បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះកម្មវិធីប្រគុំតន្រ្តីអបអរសាទររបស់ក្រុមសិល្បៈដែលមានសមាជិកចំនួន ១៤០នាក់ នៅឯមជ្ឈមណ្ឌលសិល្បៈនៃទីក្រុង Gangneung ដែលជាក្រុងជាប់ឆ្នេរសមុទ្ររបស់កូរ៉េខាងត្បូង ក្នុងខេត្ត ហ្គាងវ៉ុន (Gangwon) និងនៅក្បែខាងក្រុងព្យឿងចាង (PyeongChang)។

ក្រុមតន្រ្តីបែប អូឈែស្ត្រា (Orchestra) ខាងលើបានធ្វើដំណើរមកដល់កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយបានហាត់សមការសម្តែងរបស់ពួកគេ កាលពីថ្ងៃពុធ នៅក្នុងក្រុង Gangneung។ ក្រុមតន្រ្តី Samjiyon នឹងប្រារព្ធពិធីប្រគុំតន្រ្តីមួយទៀត នៅឯមហោស្រពជាតិកូរ៉េនៅក្នុងរដ្ឋធានីសេអ៊ូល នាថ្ងៃអាទិត្យសប្តាហ៍ សម្រាប់អ្នកទស្សនាប្រហែល ១,០០០នាក់ ដែលបានឈ្នះសំបុត្រចូលទស្សនា តាមរយៈការចាប់ឆ្នោត។

គួរជម្រាបថា ព្រឹត្តិការណ៍អូឡាំពិករដូវរងា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទីសុក្រនេះ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ខណៈកីឡាប៉ារ៉ាឡាំពិកនឹងចាប់ផ្តើមនៅខែក្រោយ ក្នុងទីតាំងដូចគ្នា៕

ដកស្រង់ពី៖ Fresh News