Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីចិន​ ស៊ីន ជិនពីង៖ «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន...»

  • បោះពុម្ព

  (ប៉េកាំង)៖ នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនចូលមកដល់ ប្រធានាធិបតី លោក ស៊ី ជិនពីង បានចំណាយពេលចុះទៅសួរសុខទុក្ខ ប្រជាជនក្រីក្រនានា នៅក្នុងតំបន់ភ្នំនៃភាគពាយ័ព្យប្រទេស ជាពិសេសកន្លែងដែលទើបទទួលរងគ្រោះរញ្ជួយដី។

នាឱកាសនោះដែរ លោក ស៊ីបានថ្លែងពាក្យមួយឃ្លាថា «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន» នៅចំពោះមុខប្រជាជានក្មេងចាស់ប្រុសស្រីដែលរស់នៅក្នុងតំបន់នោះ។ នេះបើតាមការដកស្រង់ការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងស្រុក ហ្សានគី នៃខេត្តស៊ីឈាន់ ដែលនៅតែសល់តែប៉ុន្មានថ្ងៃទៀត ត្រូវដល់ពេលប្រារព្ធពិធីសែនចូលឆ្នាំថ្មីទៅហើយនោះ ប្រជាជនទាំងឡាយបានរៀបចំតុបតែង ភូមិឃុំរបស់ពួកគេដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ខានស្អែកនេះ។

ជួនពេល នៃដំណើរមកដល់របស់ លោក ស៊ី ជិនពីង ប្រជាជនទាំងឡាយបានប្រមូលផ្តុំគ្នាទទួល ស្វាគមន៍ និងថតរូបលោកប្រកបដោយទឹកមុខរំភើបរីករាយ ហើយពួកគេហាក់មានអារម្មណ៍ថា ថ្នាក់ដឹកនាំកំពូលរូបនេះ ពិតជាមានភាពរួសរាយ និងស្និទ្ធស្នាលខ្លាំងជាមួយប្រជាជន។

លោក ស៊ី ដែលជាប្រមុខដឹកនាំកំពូលចិន បានថ្លែងនាឱកាសនោះថា «ការងាររបស់ខ្ញុំ គឺបម្រើប្រជាជន។ ដើម្បីឲ្យប្រជាជនមានជីវិតរស់នៅដ៏អស្ចារ្យ នោះហើយគឺជាគោលការណ៍ស្នូលដើមនៃរបបកុម្មុយនិស្តរបស់យើង»។ បន្ថែមពីខាងលើនេះ លោក ស៊ី ក៏បានស្នើឲ្យប្រជាជនក្នុងតំបន់នោះ រៀនសូត្រពីការប្រើប្រាស់ Internet ដើម្បីលក់ផលិផលកសិកម្មតាមបណ្តាញសង្គមនានា ជាការបង្កើនជីវៈភាពរស់នៅ ឲ្យកាន់តែប្រសើរឡើងផងដែរ៕

ដកស្រង់ពី៖ Fresh News