បណ្តាញសង្គម

ចូលឆ្នាំ៣ថ្ងៃ ពលរដ្ឋវៀតណាមវាយគ្នាដេកពេទ្យ ជិត២ពាន់នាក់

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ជនរងគ្រោះជាច្រើនត្រូវបានគេនាំយកទៅមន្ទីរពេទ្យ ក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាម រយៈពេលត្រឹម ៣ ថ្ងៃ។

ក្រសួងខាងលើបាននិយាយថា មនុស្សចំនួន ១៩០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែការផ្ទុះកាំជ្រួច ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ។ តួលេខនេះគឺប្រហែល ១,៥ ដង នៃរយៈពេលដូចគ្នាបើប្រៀបនឹងឆ្នាំមុន។

មិនតែប៉ុណ្ណោះ ចំនួនជនរងគ្រោះដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីប៉ះពាល់ទៅនឹងប្រភេទរំសេវផ្ទុះដទៃទៀត មានចំនួន ៥៣ នាក់ ពោលគឺច្រើនជាងទ្វេដង បើប្រៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះដែរ គ្លីនិកនៅទូទាំងប្រទេសវៀតណាម ក៏ទទួលបានជនរងគ្រោះ ដែលរងរបួសដោយសារអំពើហិង្សាលើរាងកាយ រហូតជិត ១ ៩៥០ នាក់ ប៉ុន្តែចំនួននេះគឺតិចជាងកាលពីឆ្នាំមុនទេ។

គួរបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មាន ៦ នាក់បានស្លាប់ និងប្រហែល ១ ១០០ នាក់ ក្លាយជាអ្នកជំងឺ ហើយជាង ២៧០ នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យឯកទេសកម្រិតខ្ពស់។ រីឯការស្រវឹង បានបង្កឲ្យកើតមានហិង្សា ២៣០ ករណី។ មនុស្សប្រហែល ៤០០ នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែបញ្ហាទាក់ទងនឹងការផឹកស៊ីស្រវឹង៕

ដកស្រង់ពី៖Sabay