បណ្តាញសង្គម

ញាក់សាច់! ទាហានថៃបង្រៀនទាហានអាមេរិក ហុតឈាមពស់វែកស្តែងៗនៅក្នុងព្រៃ

ទាហានជើងទឹកថៃ បានដឹកនាំការហ្វឹកហ្វឺនដើម្បីរស់នៅក្នុងព្រៃ សម្រាប់ទាហានបរទេសកាលពីថ្ងៃច័ន្ទនេះ ដែលជាផ្នែកមួយនៃសមយុទ្ធយោធា Cobra Gold និងជាសមយុទ្ធពហុជាតិដ៏ធំបំផុតរបស់អាស៊ី។

នៅក្នុងឆ្នាំនេះ ទាហានជើងទឹកអាមេរិកបានចូលរួមជាមួយទាហានកូរ៉េខាងត្បូង ដោយពួកគេត្រូវទាហានជើងទឹកថៃបង្រៀនពីវិធីរកប្រភពទឹក និងអាហារផ្សេងៗនៅក្នុងព្រៃត្រូពិក ដូចជា ឈាមសត្វ និង ទឹកនៅក្នុងដើមឈើជាដើម។

ក្នុងនោះដែរ ឈុតមួយបានបង្ហាញឲ្យឃើញ ក្រុមទាហានបរទេសនាំគ្នាហុតឈាមស្រស់ចេញពីមាត់ពស់វែកស្តែងៗតែម្ដង៕ ចង់ដឹងយ៉ាងណា សូមទស្សនាទិដ្ឋភាពនោះទាំងអស់គ្នា៖

ដកស្រង់ពី៖Sabay