Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួន​មនុស្សស្លាប់ ក្នុងការវាយប្រហារ​នៅស៊ីរី​កើនដល់ ២៥០នាក់ ក្នុងនោះ​មាន​កុមារ ៥០នាក់...

  • បោះពុម្ព

(ស៊ីរី)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅឯតំបន់ ហ្គួតា (Ghouta) ភាគខាងកើត ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម បានកើនដល់ជាង ២៥០នាក់ហើយ ក្នុងនោះមានកុមារ ៥០នាក់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។ យោងតាម SOHR មានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ជនស៊ីវិលច្រើនជាង ២៥០នាក់ ក្នុងនោះមានកុមារ ៥០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងការបាញ់គ្រាប់រ៉ុក្កែត ពីសំណាក់កងកម្លាំងរដ្ឋាភិបាល ស៊ីរីកាលពីថ្ងៃចន្ទ។

បន្ថែមពីលើនេះ មន្ត្រីអង្គការសហប្រជាជាតិម្នាក់ ក៏បានអះអាងដែរថា ស្ថានភាពបច្ចុប្បន្នកំពុងស្ថិតនៅក្រៅការគ្រប់គ្រង ខណៈគេជឿជាក់ថា ប្រតិបត្តិការវាយលុកតាមផ្លូវគោក អាចនឹងកើតមានក្នុងពេលឆាប់ៗនេះនៅក្នុង តំបន់ហ្គួតា (Ghouta) ភាគខាងកើតប្រទេស។

គួរបញ្ជាក់ថា ប្រជាជនសរុបជាង ៤០០,០០០នាក់ កំពុងរស់ក្រោមការឡោមព័ទ្ធនៅក្នុងតំបន់ Ghouta ភាគខាងកើត តាំងតែពីឆ្នាំ២០១៣ មកម្ល៉េះហើយតំបន់មួយនេះ គឺជាមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាមស៊ីរី នៅក្បែរ ទីក្រុងដាម៉ាស់៕

ដកស្រង់ពី៖ Fresh News