Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាក់ដីនៅ​ឥណ្ឌូណេស៊ី «ឆក់យកជីវិត​មនុស្ស ០៥នាក់ និងបាត់ខ្លួន ១៥នាក់»

  • បោះពុម្ព

 (ហ្សាការតា)៖ ការបាក់ដីនៅកោះជ្វាប្រទេសឥណ្ឌូណេស៊ី បានផ្តាច់ជីវិតមនុស្សសរុប ០៥នាក់, ១៥នាក់បាត់ខ្លួនក្រោមល្បាប់ភក់ និង ១៤នាក់រងរបួស។ នេះបើតាមការចេញផ្សាយព័ត៌មានដោយ Channel News Asia នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ សេចក្តីរាយការណ៍ដំបូងបានឲ្យដឹងថា គ្រោះរអិលបាក់ដី បានវាយប្រហារលើស្រុក ប្រេបេស (Brebes) នៃភាគកណ្ដាលកោះជ្វាស្ថិតនៅ ភាគខាងលិចនៃប្រទេស ។

យោងតាមអ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) គ្រោះរអិលបាក់ដីខាងលើបានកើតឡើងនៅក្នុងភូមិ ផាស៊ឺ ផាន់ចាង (Pasir Panjang) នៅពេលដែលជនរងគ្រោះកំពុងធ្វើស្រែ ក្បែរជម្រាលកូនភ្នំមួយ។

បើតាមទិន្ន័យចុងក្រោយ មនុស្ស ០៥នាក់បានស្លាប់, ១៥បាត់ខ្លួន ឬកំពុងកប់នៅក្រោមគំនរដីភក់ ហើយមនុស្ស ១៤នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះ ប៉ុន្តែពួកគេម្នាក់ៗសុទ្ធតែមានរបួស។

គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួន ដោយមានការចូលរួមពីយោធា និងអ្នកស្ម័គ្រចិត្តជាច្រើននាក់៕

ដកស្រង់ពី៖ Fresh News