Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេស៊ីល​ដាក់​ពាក្យតវ៉ា​ទៅកាន់អង្គការ WTO ពាក់ព័ន្ធ​​អាមេរិកគ្រោង​តម្លើង ពន្ធ​នាំចូល​ដែក-​អាលុយមីញ៉ូម! ​

  • បោះពុម្ព

(ប្រេស៊ីល)៖ ប្រទេសប្រេស៊ីល បានដាក់ពាក្យតវ៉ាទៅកាន់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីសម្ដែងការប្រឆាំងជំទាស់ ទៅនឹងគំរោងតម្លើងថ្លៃពន្ធ នាំចូលផលិតផលដែក និង អាលុយមីញ៉ូម  ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងស្នើឱ្យសេតវិមាន ពិចារណាឡើងវិញ ចំពោះជំហរ ដែលកំពុងបង្កភាពចម្រូងសម្រាសបំផុតនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។ យោងតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃចន្ទ ដោយក្រសួងការបរទេសប្រេស៊ីល  រដ្ឋាភិបាលប្រេស៊ីលបានប្រាប់ អង្គការ WTO ថាប្រព័ន្ធពាណិជ្ជកម្មសកល កំពុងមានភាពមិនប្រក្រតី  ហើយថាស្ថាប័នមួយនេះ ក៏កំពុងប្រឈមមុខនឹងបញ្ហា ប្រឈមជាច្រើនផងដែរ ជាពិសេសគឺគំនិតគាំពារនិយម។

សម្រាប់ប្រេស៊ីល គំនិតគាំពារនិយម គឺជាមូលហេតុធំ នៃការគំរាមកំហែងបច្ចុប្បន្ន  ខណៈការសម្រេចចិត្តឯកតោភាគី របស់សហរដ្ឋអាមេរិក បានក្លាយជាការគំរាមកំហែងថ្មីមួយ។

គួរបញ្ជាក់ថា ការតវ៉ាពីសំណាក់ប្រេស៊ីល កើតមានឡើងក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីសប្ដាហ៍មុនថា លោកនឹងតម្លើងពន្ធ ២៥ភាគរយ លើការនាំចូលដែក និង ១០ភាគរយ  លើអាលុយមីញ៉ូម ពីបណ្ដាប្រទេសដទៃ មកកាន់សហរដ្ឋអាមេរិក។

ដោយឡែក បើតាមក្រសួងឧស្សហកម្មប្រេស៊ីល គំរោងនេះអាចនឹងបង្កការខាតបង់  ៣.១៥ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ឧស្សាហកម្មរបស់ខ្លួន៕

ដកស្រង់ពី៖ Fresh News