Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងអាស្រូវផ្លូវភេទនៃមន្ត្រីក្រោមឱវាទ «កំពុងអូសប្រជាប្រិយភាព​ លោក មូន ជែអ៊ីន ឲ្យធ្លាក់ចុះគួរឲ្យកត់សម្គាល់...»

  • បោះពុម្ព

(សេអ៊ូល)៖ ខណៈដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េ កំពុងមានភាពវិជ្ជមានទៅមុខ  កម្រិតប្រជាប្រិយភាព  របស់ប្រធានាធីបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បែរជាបានដាំដូងចុះទៅវិញ កាលពីសប្តាហ៍មុន គឺដោយសារតែ បញ្ហាចម្រូសចម្រាស កាន់តែខ្លាំងឡើង ជុំវិញរឿងអាស្រូវផ្លូវភេទ នៃមន្រ្តីមួយចំនួន នៅក្នុងគណបក្ស កាន់អំណាចរបស់លោក។

នេះបើតាមលទ្ធផល ស្ទង់មតិប្រចាំសប្តាហ៍មួយ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ ទ ទី១២ ខែមីនា ឆ្នាំ២០១៨។ យោងតាមការស្ទង់មតិ របស់ក្រុមហ៊ុនស្រាវជ្រាវ Realmeter សំឡេងគាំទ្ររបស់លោក  មូន ជែអ៊ីន កាលពីសប្តាហ៍មុននៅត្រឹម ៦៥.៨ភាគរយ ពោលគឺថយចុះជិតមួយភាគរយ ពីអាទិត្យមុនមួយទៀត  ដោយលទ្ធផល បានយោងទៅតាមអ្នកចូលរួមចំនួន ២,៥០២នាក់  ធ្វើឡើងកាលពីចាប់ពី ថ្ងៃចន្ទដល់ថ្ងៃសុក្រ សប្តាហ៍កន្លងទៅ។

គួរជម្រាបថា អត្រាគាំទ្ររបស់ លោក មូន បានធ្លាក់ចុះបន្តិចបន្តួច នៅចំពោះមុខការចាប់លេចឡើង នៃសញ្ញាវិជ្ជមាន  ក្នុងស្ថានការណ៍ នៅឧបទ្វីបកូរ៉េ ដោយសារតែអំពើបៀតបៀន ក៏ដូចជាហិង្សាផ្លូវភេទ  ដែលបង្កឡើងដោយ ក្រុមអ្នកនយោបាយ នៅក្នុងប្លុកក្រុមអ្នកសេរីនិយម៕

ដកស្រង់ពី៖ Fresh News