Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែកធ្លាយ​មូលហេតុ​​ធំមួយ «ដែលបានជម្រុញឲ្យ ដូណាល់ ត្រាំ បណ្តេញ​រដ្ឋមន្ត្រី​ការបរទេស រិច ធីល្លឺសុន ចេញពី​តំណែង» ដោយមិនស្ទាក់ស្ទើរ!

  • បោះពុម្ព

  (វ៉ាស៊ីនតោន)៖ ការខ្វែងគំនិតគ្នាថា តើត្រូវធ្វើដោះស្រាយយ៉ាងដូចម្ដេច ចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង  គឺជាមូលហេតុ ដ៏សំខាន់មួយជំរុញឱ្យលោក ដូណាល់ ត្រាំ បណ្ដេញលោក រិច ធីល្លឺសុន  ចេញពីតំណែង ជារដ្ឋមន្ត្រីការបរទេស។

នេះបើតាម ប្រភពស្និទ្ធនឹងលោក ធីល្លឺសុន ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍  ទី១៥ ខែមីនា ឆ្នាំ២០១៨។

លោក ត្រាំ និងលោក ធីល្លឺសុន ធ្លាប់បង្ហាញពីការខ្វែងគំនិតគ្នាយ៉ាងខ្លាំង  ជុំវិញសំណុំរឿង នុយក្លេអ៊ែរកូរ៉េខាងជើង ដោយម្ខាងប្រធានាធិបតីអាមេរិករូបនេះ  ចង់បន្តការបង្កើន ការដាក់ទណ្ឌកម្មប្រឆាំង នឹងទីក្រុងព្យុងយ៉ាង រីឯអតីតរដ្ឋមន្ត្រីការបរទេសរបស់ លោកបែរជាចង់បន្ធូរបន្ថយទណ្ឌកម្ម  ដើម្បីឱ្យកូរ៉េខាងជើងទន់ចិត្ត ងាកមករកតុចរចាទៅវិញ។

បន្ថែមពីលើនេះ បើតាមប្រភពស្និទ្ធនឹងលោក ធីល្លឺសុន លោក ត្រាំ មានការព្រួយបារម្ភខ្លាចក្រែងថា លោក ធីល្លឺសុន  ផ្ដល់សម្បទានមួយ ឱ្យកូរ៉េខាងជើង ដែលនេះធ្វើឱ្យប៉ះពាល់ ដល់គោលនយោបាយ ដាក់ទណ្ឌកម្ម ជាអតិបរមា   ប្រឆាំងកូរ៉េខាងជើង  របស់រដ្ឋបាលសហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ ប្រភពដដែលក៏បាននិយាយដែរថា លោក ត្រាំ បានប្រាប់ប្រធានការិយាល័យសេតវិមាន លោក ចន ឃែលលី (John Kelly) ថា លោក ធីល្លឺសុន ចំបាច់ត្រូវតែលាលែងពីតំណែង។ ប៉ុន្តែទន្ទឹមគ្នា លោក Kelly បានព្យាយាមការពារលោក ធីល្លឺសុន ណាស់ដែរ តែលោក ត្រាំ មិនព្រមស្ដាប់ឡើយ។

គួររំលឹកថា កាលពីថ្ងៃអង្គារកន្លងទៅ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញលោក ធីល្លឺសុន  ចេញពីតំណែង ជារដ្ឋមន្ត្រីការបរទេសអាមេរិក ដោយដាក់ឱ្យនាយកស្ថាប័នចារកម្មអាមេរិក CIA លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ជំនួសដំណែងនេះវិញ។

មួយវិញទៀត ការសម្រេចចិត្តនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់លោក ធីល្លឺសុន   ត្រឡប់មកដល់ទីក្រុងវ៉ាស៊ីនតោនវិញ ក្រោយបញ្ចប់ ទស្សនកិច្ចនៅអាហ្រ្វិក។ យ៉ាងណាក៏ដោយ  ពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងការបណ្ដេញ លោក ធីល្លឺសុន ក៏ធ្លាប់បានផ្ទុះឡើងជាច្រើនរួចមកហើយដែរ  ក្រោយអ្នកទាំងពីរ ផ្ទុះសង្រ្គាមពាក្យសម្ដីនឹងគ្នា ដោយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានហៅ លោក ត្រាំ ថាជាមនុស្សល្ងីល្ងឺ ធ្វើឱ្យលោក ត្រាំ ខឹងរហូតដល់បបួលគ្នា សាកល្បងប្រាជ្ញាទៀតផង៕

ដកស្រង់ពី៖ Fresh News