Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រវត្តិសាស្ត្រថ្មីនៅអាល្លឺម៉ង់! លោកស្រី Merkel នៅទីបំផុត​អាចបន្ត​កាន់អំណាច​នាអាណត្តិទី ៤ ក្រោយ​​ទទួលបាន​សំឡេងគ្រប់​គ្រាន់ក្នុង​សភា!

  • បោះពុម្ព

  (ប៊ែរឡាំង)៖ លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) ទីបំផុតត្រូវបានសភាបោះឆ្នោត ជ្រើសរើសជាផ្លូវការ ឲ្យបន្តធ្វើជាអធិការបតីអាល្លឺម៉ង់ជាថ្មីម្តងទៀត  ដោយនេះគឺជាអាណត្តិទីបួនហើយ របស់លោកស្រី ក្នុងការដឹកនាំមហាអំណាច សេដ្ឋកិច្ចធំជាងគេបំផុត ប្រចាំនៅទ្វីបអឺរ៉ុបមួយនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨។ បើតាមសេចក្តីប្រកាស  របស់ប្រធានវិមាន ប៊ុនឌែស្ទេច (Bundestag) ដែលជាសភាសហព័ន្ធ នៃប្រទេសអាល្លឺម៉ង់  មេដឹកនាំនយោបាយ ជាស្រ្តីដែលពោរពេញដោយ បទពិសោធន៍វ័យ ៦៣ឆ្នាំ រូបនេះទទួលបានសំឡេងគាំទ្រចំនួន  ៣៦៤អាសនៈ ក្នុងចំណោមអាសនៈសរុបទាំង ៧០៩ នៅឯវិមាន Bundestag។

បន្ទាប់ពីបានធ្វើការសច្ចាប្រណិធាន នៅក្នុងសភាសហព័ន្ធខាងលើ លោកស្រី Merkel បានចូលជួបជាមួយ  ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រេងក៍ វ៉លតឺ ស្ទេនមៃយឺ (Frank-Walter Steinmeier) នៅឯវិមានប្រធានាធិបតី បេឡេវួ (Bellevue) ក្នុងទីក្រុងប៊ែរឡាំង ជាទីដែលលោកស្រី ព្រមទាំងរដ្ឋមន្រ្តីចំនួន ១៥រូប របស់លោកស្រី បានស្បថចូលកាន់តំណែង។

គួរជម្រាបថា ការបោះឆ្នោតខាងលើ ត្រូវបានធ្វើឡើងនៅ ១៧១ថ្ងៃ ក្រោយពីការបោះឆ្នោតសហព័ន្ធ  ដែលវាគឺជារយៈពេល ដ៏អូសបន្លាយយូរជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសនេះ៕

ដកស្រង់ពី៖ Fresh News