Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួកគី៖ «កិច្ចព្រមព្រៀង​ទិញប្រព័ន្ធ​មីស៊ីល S-400 ពីរុស្ស៊ី និង​យន្តហោះ​ចម្បាំង F-35 ពីអាមេរិក គឺជារឿងពីរ​ផ្សេងគ្នា...»

  • បោះពុម្ព

  (អង់ការ៉ា)៖ កិច្ចព្រមព្រៀងទិញប្រព័ន្ធខែល ការពារមីស៊ីល S-400 ពីរុស្ស៊ី នឹងមិនធ្វើឱ្យប៉ះពាល់ ដល់គំរោងទិញ យន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកឡើយ។

នេះបើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ណួរ៉េតទីន ខានីគ្លី (Nurettin Canikli) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu កាលពីថ្ងៃអង្គារ លោក Nurettin Canikli បានគូសបញ្ជាក់យ៉ាងដូច្នេះថា «តួកគីកំពុងចរចា ទិញយន្ដហោះចម្បាំងអាមេរិក F-35 អស់រយៈពេលជាច្រើនឆ្នាំ  ហើយការប្រគល់នឹងត្រូវចាប់ផ្ដើមធ្វើ ឡើងនៅប៉ុន្មានឆ្នាំខាងមុខនេះ។ម្យ៉ាងវិញទៀត ការទិញយន្ដហោះចម្បាំងនេះ ពីសហរដ្ឋអាមេរិក មិនមានជាប់ពាក់ព័ន្ធអ្វី នឹងការទិញ ប្រព័ន្ធខែល ការពារមីស៊ីល S-400 ពីរុស្ស៊ីនោះទេ»។

គួររំលឹកថា កាលពីខែឆ្នូ ឆ្នាំ២០១៧ តួកគីបានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងទិញ S-400 ពីរុស្ស៊ីចំនួនពីរគ្រឿង រីឯការប្រគល់នឹងត្រូវធ្វើឡើងនៅឆ្នាំ២០២០។ ប៉ុន្តែទន្ទឹមគ្នា តួកគី  ក៏បានបញ្ជាទិញយន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកចំនួន ០២គ្រឿងផងដែរ  ខណៈទីក្រុងអង់ការ៉ា មានគំរោងដាក់ពង្រាយ យន្ដហោះចម្បាំងនេះ នៅឆ្នាំ២០១៩៕

ដកស្រង់ពី៖ Fresh News