Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​​ក្រុមប្រឹក្សា​​រដ្ឋចិន Yang Jiechi ត្រៀម​ទៅ​ទស្សនកិច្ច​​​កូរ៉េខាងត្បូង ក្រោយ​លោក គីម ជុងអ៊ុន ទើបបញ្ចប់​ទស្សនកិច្ច​នៅ​​ប៉េកាំង!

  • បោះពុម្ព

  (ប៉េកាំង)៖ ប្រធានក្រុមប្រឹក្សារដ្ឋចិន លោក យ៉ាង ជាឈី (Yang Jiechi) ត្រូវបានសារព័ត៌មាននានាចេញផ្សាយថា  លោកនឹងបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែមីនា ខាងមុខនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នារសៀលថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។ គំរោងធ្វើទស្សនកិច្ចនេះ គឺហាក់ដូចជាត្រូវប្រកាសចេញភ្លាមៗ បន្ទាប់ពីប្រធានាធិបតីលោក ស៊ី ជិនពីង បានបញ្ចប់ការទទួលស្វាគមន៍ និងជំនួបពិភាក្សាលើកដំបូងបំផុត ជាមួយគណៈប្រតិភូកូរ៉េខាងជើង ដឹកនាំដោយលោក គីម ជុងអ៊ុន នៅក្នុងទីក្រុងប៉េកាំង ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ។

សម្រាប់ចេតនា នៃការបំពេញទស្សនកិច្ច យ៉ាងឆាប់រហ័សទៅកូរ៉េខាងត្បូង ពីសំណាក់មន្ត្រីជាន់ខ្ពស់ចិនខាងលើនេះ  គឺមិនទាន់មានការបញ្ជាក់ ឲ្យច្បាស់លាស់នោះឡើយ៕

ដកស្រង់ពី៖ Fresh News