Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុនកំពុង​ពិចារណា «ចង់បើកកិច្ចប្រជុំ​កំពូល ជាមួយ​កូរ៉េខាងជើង​ដែរ» ខណៈភាព​វិជ្ជមាន​កំពុង​លេចចេញជាបណ្តើរៗ...

  • បោះពុម្ព

  (តូក្យូ)៖ សារព័ត៌មានជប៉ុន Asahi បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា  រដ្ឋាភិបាលជប៉ុនបាននិងកំពុងសម្លឹងមើល ឱកាសក្នុងការរៀបចំជំនួបកំពូលទ្វេភាគី ជាមួយកូរ៉េខាងជើង  ខណៈទីក្រុងព្យុងយ៉ាង ក៏កំពុងពិចារណាពីជំនួបនេះដែរ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។ Asahi ផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណពីកូរ៉េខាងជើង បានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន បានជូនដំណឹងដល់បណ្ដាមេដឹកនាំ គណបក្សពលករកូរ៉េខាងជើង  ពីលទ្ធភាពនៃការរៀបចំ ជំនួបកំពូលជាមួយជប៉ុន។

កាសែតជប៉ុននេះ បានគូសបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលជប៉ុន បានបង្ហាញពីបំណងចង់រៀបចំ  ជំនួបកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង តាមរយៈសមាគមប្រជាជន កូរ៉េខាងជើងរស់នៅក្នុងប្រទេសជប៉ុន... ហើយជំនួបនេះទៀតសោត ទំនងជាអាចនឹងប្រព្រឹត្តនៅដើមខែមិថុនា»។

គួរបញ្ជាក់ថា បើតាម Asahi បើសិនជាទំនាក់ទំនងរវាង កូរ៉េខាងជើង និងជប៉ុន អាចត្រឡប់ទៅរកភាពប្រក្រតី នោះកូរ៉េខាងជើងរំពឹងថា អាចនឹងទទួលបានជំនួយពី ២០ពាន់លានដុល្លារ ដល់ ៥០ពាន់លានដុល្លារពីជប៉ុន។

ប៉ុន្តែនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ធ្លាប់បានអះអាងជាច្រើនដងរួចហើយថា  ទីក្រុងតូក្យូនឹងបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ឬសម្ពាធលើកូរ៉េខាងជើង ជាដាច់ខាត បើសិនទីក្រុងព្យុងយ៉ាង មិនព្រមបោះចោល អាវុធនុយក្លេអ៊ែរដោយចិត្តស្មោះទេនោះ៕

ដកស្រង់ពី៖ Fresh News