Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំឡេងឆ្នោត​ពីប្រជាពលរដ្ឋ​អេហ្ស៊ីប «៩២ភាគរយ» ធ្វើឲ្យ​លោក ស៊ីស៊ី អាចបន្តកាន់​តំណែង​ប្រធានាធិបតី ទៅអាណត្តិទី ២

  • បោះពុម្ព

  (គែរ)៖ លទ្ធផលបឋមបានបង្ហាញថា មេដឹកនាំអេហ្ស៊ីបបច្ចុប្បន្ន លោក អាប់ឌែល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) បានឈ្នះសំឡេងដល់ទៅ ៩២ភាគរយ នៅក្នុងការបោះឆ្នោតជ្រើស ប្រធានាធិបតីឆ្នាំ២០១៨  ដោយប្រជាជនអេហ្ស៊ីបចំនួន ២៣លាននាក់ បានបោះឆ្នោតគាំទ្រឲ្យលោក បន្តកាន់អំណាចរយៈពេល ០៤ឆ្នាំ ទៅមុខទៀត ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។ ប្រទេសអេហ្ស៊ីប បានរៀបចំការបោះឆ្នោតប្រធានាធិបតី តាំងតែពីថ្ងៃចន្ទមកម្ល៉េះ ហើយក៏មានការចូលរួមផងដែរ ពីប្រជាជនអេហ្ស៊ីបរស់នៅក្នុងប្រទេសចំនួន ១២៤ នៅទូទាំងពិភពលោក។

ប្រជាជនអេហ្ស៊ីបប្រមាណ ២៥លាននាក់ ក្នុងចំណោមប្រជាជន ដែលមានសិទ្ធិបោះឆ្នោត សរុបជិត ៦០លាននាក់  បានធ្វើដំណើរទៅបោះឆ្នោត ជ្រើសរើសប្រធានាធិបតី សម្រាប់អាណត្តិថ្មី នៅតាមការិយាល័យចំនួន ១៣,៧០០កន្លែង នៅទូទាំងប្រទេស ក្នុងអំឡុងពេល ០៣ថ្ងៃ កន្លងទៅនេះ។

ដោយឡែក សម្រាប់គូប្រជែងតែម្នាក់គត់របស់ លោក Sisi គឺលោក មួស្សា មូស្តាហ្វា មួស្សា (Moussa Mostafa Moussa) ដែលជាអ្នកនយោបាយ ពុំមានអ្នកសូវស្គាល់ប៉ុន្មាននោះ បើតាមលទ្ធផលបឋមខាងលើ  គឺទទួលបានសំឡេងឆ្នោត គាំទ្រតែ ០៣ភាគរយប៉ុណ្ណោះ។

គួរបញ្ជាក់ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតអេហ្ស៊ីប លទ្ធផលបោះឆ្នោតចុងក្រោយ នឹងត្រូវប្រកាសនៅថ្ងៃទី០២ ខែមេសា ខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News