Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតី​វៀតណាម៖ «វៀតណាម និងឡាវ គួរតែបង្កើន​ទំនាក់ទំនង​នយោបាយ ឲ្យកាន់តែ​ស៊ីជម្រៅ...»

  • បោះពុម្ព

 (ហាណូយ)៖ ប្រទេសវៀតណាម និងប្រទេសឡាវ គួរតែបន្តបង្កើនទំនាក់ទំនង នយោបាយឱ្យកាន់តែស៊ីជម្រៅ ក្នុងបរិបទដែលប្រទេសទាំងពីរ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកការទូត សន្តិសុខ និងការពារជាតិ។

នេះបើតាម ប្រធានាធិបតីវៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។ ការលើកឡើងបែបនេះរបស់ លោក Tran Dai Quang ធ្វើឡើងនៅក្នុងជំនួប ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីសួលីត (Thongloun Sisoulith) ក្នុងទីក្រុងហាណូយ នៅថ្ងៃសុក្រនេះ។

ថ្លែងនាឱកាសនោះ ប្រធានាធិបតីវៀតណាមរូបនេះ ក៏បានបង្ហាញផងដែរ ពីជំនឿចិត្តរបស់លោកថា ការចូលរួមពីលោក Thongloun Sisoulith នឹងចូលរួមចំណែកក្នុងភាពជោគជ័យ នៃកិច្ចប្រជុំមហាអនុទន្លេមេគង្គ និង កិច្ចប្រជុំកំពូលអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម លើកទី១០។

គួរបញ្ជាក់ថា កិច្ចប្រជុំមហាអនុទន្លេមេគង្គ និងកិច្ចប្រជុំកំពូលអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាមលើកទី១០ កំពុង ប្រព្រឹត្តទៅក្នុងទៅក្រុងហាណូយ ប្រទេសវៀតណាមពីថ្ងៃទី២៩ រហូតថ្ងៃទី៣១ ខែមីនា៕

ដកស្រង់ពី៖ Fresh News