បណ្តាញសង្គម

លោក ដូណាល់ ត្រាំ នឹង​ធ្វើដំណើរ​ទៅប្រទេស​ប៉ាពួញូហ្គីណេ ដើម្បីចូល​រួមកិច្ចប្រជុំ​កំពូល APEC

(ស៊ីដនី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល  នៃអង្គការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី -ប៉ាហ្វិក ឬហៅកាត់ថា (APEC) នៅក្នុងឆ្នាំ២០១៨នេះ រៀបចំឡើងនៅក្នុងទីក្រុង ផតម៉រែសបាយ (Port Moresby) ប្រទេសដែនកោះប៉ាពួញូហ្គីណេ (Papua New Guinea ឬ PNG)។

នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ PNG ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។ ប្រទេសប៉ាពួញូហ្គីណេ  នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ APEC ទទួលស្វាគមន៍មេដឹកនាំ ២១រូប មកពីបណ្តាប្រទេសជុំវិញតំបន់អាស៊ី-ប៉ាស៊ីហ្វិក  ដើម្បីពិភាក្សាពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

ជាមួយគ្នានោះ បើតាម PNG ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ  ក៏នឹងមានវត្តមាននៅក្នុង កិច្ចប្រជុំកំពូលនេះដែរ ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងបានផ្ញើលិខិត  សម្ដែងមរណៈទុក្ ដល់ជនរងគ្រោះជាង ១៥០នាក់ ដែលបានបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដី កាលពីថ្ងៃទី២៦ ខែកុម្ភៈ នៅ PNG ទៀតផង។

«ក្នុងនាមរដ្ឋាភិបាល និងប្រជាជនអាមេរិក ខ្ញុំសូមសម្ដែងមរណៈទុក្ខយ៉ាងក្រៀមក្រំ  ដល់ការបាត់បង អាយុជីវិតមនុស្ស និង ការបំផ្លិច បំផ្លាញនៅក្នុងប្រទេស ប៉ាពួញូហ្គីណេ  ដោយសារតែគ្រោះរញ្ជួយដី វាយប្រហារលើតំបន់ Highlands»។ នេះបើតាមលិខិតរបស់ លោក ដូណាល់ ត្រាំ ផ្ញើជូនការិយាល័យនាយករដ្ឋមន្ត្រី ប៉ាពួញូហ្គីណេ លោក ភីធើ អូណែល (Peter O'Neill)៕

ដកស្រង់ពី៖ Fresh News