Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាក់ឧទ្ធម្ភាគចក្រ​យោធាឥណ្ឌា នៅក្នុងរដ្ឋ​ភាគខាង​ជើង បង្ករបួសមនុស្សមួយចំនួន!

  • បោះពុម្ព

(ញូដេលី)៖ ឧទ្ធម្ភាគចក្រដឹកជញ្ជូនមួយគ្រឿង របស់កងកម្លាំងទ័ពអាកាសឥណ្ឌា  បានធ្លាក់នៅអំឡុងពេលចុះចត បន្ទាប់ពីមានភ្លើងឆេះ នៅឯរដ្ឋយូតតារ៉ាខាន់ (Uttarakhand) ភាគខាងជើង ប្រទេសឥណ្ឌា ដោយបណ្ដាលឱ្យមនុស្ស មនុស្សទាំងអស់ ០៤នាក់ ដែលជិះនៅលើនោះរងរបួស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។

យោងតាមកងកម្លាំងទ័ពអាកាសឥណ្ឌា ឧទ្ធម្ភាគចក្រធុន Mi-17 ត្រូវបានភ្លើងឆេះ បន្ទាប់ពី ប៉ះទង្គិចជាមួយបង្កាន់ដៃស្ពានដែកមួយ (iron girder) ខណៈកំពុងចុះចតនៅក្បែរប្រាសាទមួយ  នៅលើភ្នំនៃរដ្ឋយូតតារ៉ាខាន់ ភាគខាងជើងប្រទេសឥណ្ឌា។មនុស្ស ០៤នាក់ រួមមានទាំងពីឡុតម្នាក់ ដែលជិះនៅលើ ឧទ្ធម្ភាគចក្រនេះបានរងរបួស។

គួរបញ្ជាក់ថា អ្នករងរបួសទាំងអស់ត្រូវបានព្យាបាល ដោយក្រុមគ្រូពេទ្យយោធា  ហើយការស៊ើបអង្កេតមួយ ក៏ត្រូវធ្វើឡើងផងដែរ។

Mi-17  ជាប្រភេទឧទ្ធម្ភាគចក្រដឹកជញ្ជូន ផលិតដោយរុស្ស៊ី និងអាចផ្ទុកទម្ងន់បាន ៤,៥០០គីឡូក្រាម និងមនុស្ស ៣៦នាក់៕

ដកស្រង់ពី៖ Fresh News