Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សារព័ត៌មាន​រដ្ឋចិន «បំផុសឲ្យ​ចាប់ខ្លួន​នាយករដ្ឋមន្ត្រី​តៃវ៉ាន់» ពាក់ព័ន្ធនឹង​ចេតនាចង់​បានឯករាជ្យ ប្រឆាំងនឹង​ទីក្រុងប៉េកាំង!

  • បោះពុម្ព

 (តៃប៉ិ)៖ ទីក្រុងប៉េកាំង និង តៃវ៉ាន់ កំពុងពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំង ខណៈបណ្តាញសារព័ត៌មានចិន  បានជំរុញឲ្យមានការចេញដីកាចាប់ខ្លួន នាយករដ្ឋមន្រ្តីតៃវ៉ាន់ ដោយសារតែការធ្វើអត្ថាធិប្បាយ របស់លោក កាលពីចុងសប្តាហ៍មុនពាក់ព័ន្ធ នឹងពាក្យ «ឯករាជ្យ»។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។

ក្រោយពីនាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) បានថ្លែងនៅចំពោះមុខ សភាតៃវ៉ាន់ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា រូបលោកគឺជា  «មន្រ្តីរាជការឯករាជ្យរបស់តៃវ៉ាន់»  និង ថាគោលជំហររបស់លោក គឺតៃវ៉ាន់ជារដ្ឋអធិបតេយ្យ  ដែលមានឯករាជ្យ ពេញលេញមួយនោះ កាសែតរដ្ឋដ៏ល្បីឈ្មោះរបស់ចិន Global Times បានលើកឡើងថា លោក Lai គួរតែត្រូវចាប់ខ្លួន ក៏ដូចជាកាត់ទោសក្រោមច្បាប់របស់ចិន ទាក់ទងនឹងបញ្ហាតៃវ៉ាន់ ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០០៥។

ជាមួយគ្នានេះ កាលពីយប់ថ្ងៃចន្ទម្សិលមិញ ការិយាល័យកិច្ចការតៃវ៉ាន់ នៃប្រទេសចិន  បានចេញមុខវាយប្រហារលើ លោក William បានចេញមុខវាយប្រហារ ពីលើថែមទៀត  ចំពោះការធ្វើអត្ថាធិប្បាយរបស់ លោក Lai ដោយថា ពាក្យសម្តីបែបនេះ គឺគ្រោះថ្នាក់ និង គ្មានការកោតក្រែងអ្វីសោះ ដែលបង្កផលប៉ះពាល់ដល់សន្តិភាព និង ស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់  និងថាដែនដីកោះមួយនេះ ពុំមានថ្ងៃឃ្លាតឆ្ងាយពីចិនបានឡើយ។

ជុំវិញរឿងនេះ ក្រុមប្រឹក្សាកិច្ចការចិន របស់តៃវ៉ាន់វិញ បានឆ្លើយតបថា សារព័ត៌មាន Global Times និងការធ្វើអត្ថាធិប្បាយ របស់រដ្ឋាភិបាលទីក្រុងប៉េកាំង គឺពោពេញដោយការគំរាមកំហែង  និងគ្មានហេតុគ្មានផល ទាល់តែសោះ ហើយបានបន្តថា លោក Lai បានគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលនយោបាយរក្សាសន្តិភាព និង ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ របស់ប្រធានាធិបតី លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-Wen)។

ក្រុមប្រឹក្សាខាងលើបានបន្ថែមថា ចិនតែងតែបានធ្វើការគំរាមកំហែង និងគាបសង្កត់លើ  ប្រជាជនក៏ដូចជា រដ្ឋាភិបាលតៃវ៉ាន់ ហើយថែមទាំង ព្យាយាមប្រើប្រាស់ ការគំរាមកំហែងផ្នែកយោធា និង ផ្នែកច្បាប់ ដើម្បីរំលោភលើសេចក្តីថ្លែថ្នូរ និងផលប្រយោជន៍របស់តៃវ៉ាន់ ដោយទង្វើទាំងអស់នេះ   នឹងគ្មានជួយអ្ វីក្រៅពីបង្កើនភាពតានតឹងនឹងគ្នា ហើយបំផ្លាញទំនាក់ទំនងប៉ុណ្ណោះ។

បញ្ហារវាងចិន និងតៃវ៉ាន់ប្រែជាក្តៅគគុកខ្លាំងឡើងវិញ ក៏ព្រោះតែការចេញច្បាប់ធ្វើដំណើររវាងកោះតៃវ៉ាន់ ដែលរៀបចំឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕

ដកស្រង់ពី៖ Fresh News