Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន​សង្ឃឹមថា «ជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ» អាចនឹងប្រព្រឹត្ត​ទៅដោយរលូន...

  • បោះពុម្ព

  (ប៉េកាំង)៖ ខណៈដែលផែនការ ជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាន់តែខិតជិតដល់ហើយនោះ  រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី បានអះអាងថា ប្រទេសចិនសង្ឃឹមចង់ឲ្យគំរោងជួបគ្នានោះ  ប្រព្រឹត្តទៅដោយរលូន។

នេះបើតាមការដកស្រង់ការផ្សាយពី Channel News Asia នារសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។ លោក វ៉ាង ដែលជារដ្ឋមន្ត្រីការបរទេសចិន ទើបបន្តតំណែងនាអាណត្តិទី ២ កាលពីពេលថ្មីៗកន្លងទៅនេះ ក៏បានប្រាប់អ្នកសារព័ត៌មាននានា ក្នុងទីក្រុងប៉េកាំងបន្តទៀតផងដែរថា  «ខ្ញុំចង់ឲ្យគ្រប់ភាគីទាំងអស់ ស្រឡាញ់នូវឱកាសដែលមានពេលនេះ»។

បន្ថែមពីនេះ លោក វ៉ាង បានសង្កត់ធ្ងន់ថា បញ្ហាសន្តិសុខដែលជាក្តីកង្វល់ ពីសំណាក់គ្រប់ភាគី  និង ការលុបបំបាត់នុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ គឺជាបញ្ហាដែលត្រូវលើកមកគិតគូរ។

គួរបញ្ជាក់ថា កិច្ចជំនួបរវាងមេដឹកនាំ កូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រូវបានរៀបចំគំរោងរួចទៅហើយ  ថានឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយភាគីទាំងពីរកំពុងសម្លឹងមើល  អំពីការផ្សះផ្សាទំនាក់ទំនង ដើម្បីបន្ធូរបន្ថយភាពតានតឹង ផ្នែកយោធានៅលើឧបទ្វីបកូរ៉េ។

បន្ទាប់ពីកិច្ចជំនួបខាងមុខនេះរួច ទើបជំនួបជាប្រវត្តិសាស្ត្ររវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចនឹងកើតមានឡើង៕

ដកស្រង់ពី៖ Fresh News