Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលដ្ឋាន​ទ័ព​ស៊ីរី «រងការវាយប្រហារ​ដោយ​គ្រាប់មីស៊ីល» បង្កឲ្យ​មនុស្ស​ស្លាប់ និងរងរបួស ប៉ុន្តែមិន​ទាន់បញ្ជាក់​ចំនួន​លម្អិត...

  • បោះពុម្ព

(ស៊ីរី)៖ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា មូលដ្ឋានយោធាស៊ីរីមួយកន្លែង  បានរងការវាយប្រហារដោយគ្រាប់ មីស៊ីល ដែលបានបណ្ដាលឱ្យមនុស្ស ជាច្រើននាក់ស្លាប់ និងរងរបួស  តែមិនទាន់មានការបញ្ជាក់អ្វី លម្អិតនៅឡើយទេ។

នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។ យោងតាមប្រព័ន្ធផ្សព្វផ្សាយស៊ីរី មូលដ្ឋានទ័ពអាកាស T-4 នៅក្នុងទីក្រុងហូម (Homs) បានរងការវាយប្រហារ ដោយគ្រាប់មីស៊ីល ជាច្រើនគ្រាប់នៅព្រឹកថ្ងៃចន្ទនេះ។

មិនតែប៉ុណ្ណោះ យោធាស៊ីរីក៏ជឿជាក់ដែរថា ការវាយប្រហារនេះ ទំនងជាអាចធ្វើឡើងដោយ  សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអាទិត្យថា  ស៊ីរីនឹងត្រូវតបស្នងមកវិញ នូវតម្លៃដ៏ធំ ចំពោះការវាយប្រហារ ដោយអាវុធគីមីសាជាថ្មី  ដែលទីក្រុងដាម៉ាស់ បានបដិសេធ។

គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានអះអាងថា  មនុស្សយ៉ាងហោចណាស់ ៧០នាក់ មានទាំងកុមារ និងស្ត្រីបានស្លាប់ នៅក្នុងការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង Douma។ រីឯមនុស្សច្រើនជាង ៥០០នាក់ ទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយសហរដ្ឋអាមេរិក ចោទប្រកាន់ថា កងទ័ពស៊ីរី គឺជាអ្នកទទួលខុសត្រូវ ចំពោះការវាយ ប្រហារនេះ៕

ដកស្រង់ពី៖ Fresh News