Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស០៣នាក់ស្លាប់រួមទាំងជនបង្ក និង៣០នាក់ទៀតរបួស ក្នុងករណីរថយន្តបើកបំបុកមនុស្សនៅអាល្លឺម៉ង់

  • បោះពុម្ព

 (អាល្លឺម៉ង់)៖ ករណីរថយន្ត បានបំបុកហ្វូងមនុស្ស ដែលកំពុងអង្គុយលេង នៅក្នុងទីក្រុង Muenster  ភាគខាងលិច ប្រទេសអាល្លឺម៉ង់ បានបង្កឲ្យមនុស្សសរុប០៣នាក់ស្លាប់ អាចរួមទាំងជនបង្ក  និង៣០នាក់រងរបួស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។ យោងតាមសារព័ត៌មានអាល្លឺម៉ង់ Rheinische Post ដែលទទួលបានដំណឹង ពីអ្នកនាំពាក្យប៉ូលិសម្នាក់ បានរាយការណ៍ឲ្យដឹងថា មនុស្សចំនួន០៣នាក់បាន បាត់បង់ជីវិត និង រហូតដល់ទៅ៣០នាក់ បានររបួស នៅក្នុងហេតុការណ៍ប្រហារនេះ  ហើយជនបង្ កដែលជាម្ចាស់រថយន្ត បានបាញ់សម្លាប់ខ្លួនឯង ខណៈអត្តសញ្ញាណ ពុំទាន់ត្រូវបានគេបញ្ជាក់ឡើយ។

ប៉ូលិសចាត់ទុកថា គឺជាការវាយប្រហារ ដោយចេតនា។ បើតាមប៉ូលិសអាល្លឺម៉ង់  ករណីខាងលើនេះ ទំនងជាពុំមានជនសង្ស័យផ្សេងឡើយ ហើយស្ថានភាពគ្រោះថ្នាក់ ក៏បានបញ្ចប់ទៅហើយផងដែរ៕

ដកស្រង់ពី៖ Fresh News