Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីន៖ អ្នកទោស ១៧នាក់ «លួចហែកគុករត់ចេញទៅបាត់» តែប៉ូលិស​តាមប្រមាញ់​បានភាគច្រើនមកវិញ!

  • បោះពុម្ព

  (ម៉ានីល)៖ ទណ្ឌិតចំនួន ១៧នាក់ នៅឯមន្ទីរឃុំឃាំង នៃប៉ុស្តិ៍ប៉ូលិសមួយកន្លែង ស្ថិតក្នុងទីក្រុង ហ្សាំបូអាងហ្គា (Zamboanga) ភាគខាងត្បូងប្រទេសហ្វីលីពីន បានហែកគុករត់គេចខ្លួន  កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃអង្គារនេះ តែភាគច្រើនត្រូវតាមចាប់បានមកវិញ។

នេះបើតាមការទើបបង្ហើប ឲ្យដឹងពីប៉ូលិសហ្វីលីពីន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។

មេបញ្ជាប៉ូលិសក្រុង Zamboanga លោក វីនសិន អ៊ីកណាស្យ៉ូ (Vincent Ignacio) បានឲ្យដឹងថា ទណ្ឌិត ១២នាក់ ក្នុងចំណោមទណ្ឌិតទាំង ១៧នាក់ ដែលរត់គេចខ្លួន ត្រូវកម្លាំងប៉ូលិសតាមប្រមាញ់បាន យកមកដាក់មន្ទីរឃុំឃាំងវិញហើយ  កាលពីប៉ុន្មានម៉ោងក្រោយ ពីសកម្មភាពហែកគុករបស់ពួកគេ បានកើតឡើងកាលពីម៉ោង ០២៖៥០នាទីរំលងអាធ្រាត ហើយទណ្ឌិតដែលនៅសេសសល់ ០៥នាក់ទៀត កំពុងបន្តស្ថិតក្រោមតាមការចាប់ខ្លួនយ៉ាងសកម្មរបស់ប៉ូលិស។

គួរជម្រាបថា បើតាមលោក Ignacio អ្នកទោសទាំងនោះ ដែលកំពុងប្រឈមមុខ នឹងការចោទប្រកាន់    ពាក់ព័ន្ធករណីគ្រឿងញៀន បានកម្ទេចគន្លឹះសោរមន្ទីរឃុំឃាំង ដោយប្រើប្រាស់រណាដៃ  ហើយនៅពេលកើតហេតុ គឺមានវត្តមានឆ្មាំគុកតែម្នាក់ប៉ុណ្ណោះ ដែលនៅយាមកាម  ដែលធ្វើឲ្យសកម្មភាពហែកគុកនេះ មានភាពងាយស្រួលថែមទៀត។

ក្រោយពេលផ្ទុះហេតុការណ៍នេះ ស្ថានីយប៉ូលិសខាងលើ  ក៏បានបើកប្រតិបត្តិការ តាមចាប់ខ្លួនមកវិញជាបន្ទាន់ ដើម្បីបង្ការកុំឲ្យទណ្ឌិតទាំងនោះ រត់គេចខ្លួនចេញផុតពីទីក្រុងបាន។ លោក Ignacio ក៏បានបង្គាប់ឲ្យបងប្អូន និងសាច់ញាតិរបស់ក្រុមទណ្ឌិត  ឲ្យប្រគល់ខ្លួនអ្នកទោសទាំងនោះ នៅក្នុងរយៈពេល ២៤ម៉ោងផងដែរ ប្រសិនបើហ៊ានលាក់ទុកពួកគេ និងមិនចង់រងការចោទប្រកាន់  ពីបទជួយលាក់បំពួនអ្នកទោសផងដែរ៕

ដកស្រង់ពី៖ Fresh News