Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតអាមេរិកទាមទារភស្តុតាង «ដែលរុស្ស៊ីអះអាងថា បានស្ទាក់ចាប់​មីស៊ីល Tomahawk ដែលបាញ់ស្រោចលើស៊ីរី» កាលពី​ពាក់កណ្តាល​ខែមេសា...

  • បោះពុម្ព

(ម៉ូស្គូ)៖ ក្រសួងការពារជាតិអាមេរិក បាននិយាយថា ខ្លួនមិនមានភស្ដុងតាងណាមួយ ផ្ទៀងផ្ទាត់ ទៅនឹងការអះអាង របស់ទីក្រុងម៉ូស្គូ ដែលថាប្រព័ន្ធស្ទាក់មីស៊ីលរុស្ស៊ី បានស្ទាក់ចាប់មីស៊ីលអាមេរិក  Tomahawk ដែលបាញ់មកលើ មូលដ្ឋានទ័ពស៊ីរីនោះឡើយ  ដូច្នេះរុស្ស៊ីត្រូវតែមានភស្តុតាង ដូចគ្នាមុខនឹងនិយាយថា បានស្ទាក់ចាប់មីស៊ីលអាមេរិក ដ៏មានអានុភាពប្រភេទនេះ។

នេះបើតាមលោក អេរីច ផាហុន (Eric Pahon) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។ ថ្លែងប្រាប់ Sputnik នៅថ្ងៃពុធសប្តាហ៍នេះ  អ្នកនាំពាក្យក្រសួងការពារជាតិ អាមេរិក លោក Eric Pahon បានគូសបញ្ជាក់យ៉ាងដូច្នេះថា  «ពាក់ព័ន្ធនឹងការអះអាង របស់រុស្ស៊ីថា ខ្លួនបានស្ទាប់ចាប់មីស៊ីល តូម៉ាហក (Tomahawk) យើងមិនមានភស្ដុតាងផ្ទៀងផ្ទាត់ ទៅនឹងការអះអាងនេះទេ។ តែបើសិនវាជាការពិត  យើងចង់ឃើញភស្ដុតាងទាំងនោះ នៅពេលនេះ»។

ប្រតិកម្មរបស់ក្រសួងការពារជាតិអាមេរិក កើតមានឡើងបន្ទាប់ពី មេបញ្ជាការយោធារុស្ស៊ី លោក ស៊ឺហ្គៃ រូដស្កូយ (Sergey Rudskoy) បានប្រកាសកាលពីថ្ងៃពុធថា ក្រុមអ្នកជំនាញរុស្ស៊ី  កំពុងត្រួតពិនិត្យ លើមីស៊ីលរបស់ក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកដែលស្ទាប់ចាប់ បាននៅក្នុងប្រទេសស៊ីរី ក្នុងនោះរួមមានទាំងមីស៊ីល Tomahawk ផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា ក្រោមការប្រកាន់របបដឹកនាំស៊ីរី  បានប្រើប្រាស់ អាវុធគីមីនៅក្នុងទីក្រុងឌួម៉ា ដោយបានសម្លាប់ ប្រជាជនស្លូតត្រង់ជាង ៤០នាក់នោះ សហរដ្ឋអាមេរិក  បារាំង និងអង់គ្លេស បានបាញ់មីស៊ីលជាង ១០០គ្រាប់ លើមូលដ្ឋានទ័ពស៊ីរីមួយ ក្នុងទីក្រុងហូម ខណៈរុស្ស៊ីថាប្រព័ន្ធមីស៊ីលរបស់ខ្លួន នៅស៊ីរីស្ទាក់ចាប់មីស៊ីល ទាំងនេះបានជាងពាក់កណ្ដាល  ព្រមទាំងថ្កោលទោស ការវាយប្រហារនេះថា ជាការរំលោភលើច្បាប់អន្តរជាតិ៕

ដកស្រង់ពី៖ Fresh News