Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំនួបពេលព្រឹកជុំទីមួយត្រូវ​បញ្ចប់, មេដឹកនាំ​កូរ៉េទាំងពីរ ចែកផ្លូវគ្នាទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់ ក្នុងទឹកដី​រៀងៗ​ខ្លួន!

  • បោះពុម្ព

 (សេអ៊ូល)៖ ទីបំផុតកិច្ចប្រជុំបិទទ្វារ នាព្រឹកថ្ងៃសុក្រនេះ រវាងមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរ  បានបញ្ចប់ទៅវិញហើយ ដោយលោកលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានចាកចេញទៅ ស្រស់ស្រូបអាហារ ពេលថ្ងៃត្រង់រៀងៗខ្លួន មុនត្រឡប់មកជួបគ្នា  នៅព្រំដែនសាជាថ្មីម្តងទៀត នារសៀលនេះ។

នេះបើតាមការចេញផ្សាយដោយ  សារព័ត៌មាន The Guardian នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

ក្រោយពីបានជួបពិភាក្សាជាមួយ លោក មូន ជែអ៊ីន នៅឯអគារសន្តិភាព (Peace House) ដែលស្ថិតនៅ ប៉ែកខាងទឹកដីកូរ៉េខាងត្បូង ក្នុងភូមិ Panmunjom ដែលខណ្ឌចែកព្រំដែនកូរ៉េទាំងពីរ អស់រយៈពេលប៉ុន្មានម៉ោង នាព្រឹកនេះមក ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង  បានវិលត្រឡប់ទៅកាន់ ទឹកដីនៃប្រទេសរបស់លោកវិញ ខណៈដែលភាគីទាំងពីរ បានឆ្លៀតសម្រាកមួយភ្លែតសិន  ដើម្បីស្រស់ស្រូបអាហារថ្ងៃត្រង់។

លោក គីម ត្រូវបានគេមើលឃើញថា បានឡើងជិះរថយន្តម៉ាក Mercedes-Benz ពណ៌ខ្មៅមួយគ្រឿង  ដែលនៅការពារជុំវិញដោយកងអង្គរក្ស ហើយក្រោយមករថយន្តនោះ  បានបើកបរឆ្លងកាត់ បន្ទាត់ព្រំដែនកូរ៉េទាំងពីរ ដោយក្រុមអង្គរក្សរត់អមសងខាង។

គួរជម្រាបថា ក្រោយពីពិសាអាហារពេលថ្ងៃត្រង់រួច លោក មូន ជែអ៊ីន និង លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងមកជួបគ្នាម្តងទៀត ដើម្បីដាំដើមឈើ នៅតំបន់អតីតសមរភូមិ  ដែលបានបញ្ចប់ឆ្នាំ១៩៥៣ ជាឆ្នាំដែលបទឈប់បាញ់ នៃសង្រ្គាមកូរ៉េ ត្រូវបានចុះហត្ថលេខា។

បន្ថែមពីនេះ លោកទាំងពីរនឹងជួបសម្តែងការគួរសមនឹងគ្នា ជុំទីពីរ ព្រមទាំងទស្សនា ការសម្តែងសិល្បៈកម្សាន្ត រួចទើបបញ្ចប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ នៅយប់ថ្ងៃសុក្រដដែលនេះតែម្តង៕

ដកស្រង់ពី៖ Fresh News