Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជាការ​តបស្នង កូរ៉េខាងជើង​​ចាប់ផ្តើម «ដកឧបករណ៍​បំពង​សំឡេង​រិះគន់​​កូរ៉េខាងត្បូង» ចេញពី​​ព្រំដែន​ហើយ!

  • បោះពុម្ព

(សេអ៊ូល)៖ កូរ៉េខាងជើង បានចាប់ផ្ដើមដក ឧបករណ៍បំពងសំឡេង រិះគន់កូរ៉េខាងត្បូង ចេញពីតំបន់ព្រំដែនហើយ  ជាផ្នែកមួយនៃការអនុវត្ត សេចក្ដីថ្លែងការណ៍រួម Panmunjom ក្រោយជំនួបកំពូលអន្តរកូរ៉េ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង កូរ៉េខាងជើង បានដំណើរការ ឧបករណ៍បំពងសំឡេងចំនួន ៤០ នៅតំបន់ព្រំដែន  ដែលកន្លងមក ត្រូវបានប្រើប្រាស់ដើម្បីរិះគន់ និងធ្វើសង្រ្គាមចិត្តសាស្ត្រ ជាមួយកូរ៉េខាងត្បូង  ដូចដែលកូរ៉េខាងត្បូង កន្លងមកធ្លាប់បានធ្វើផងដែរ។ប៉ុន្តែកូរ៉េទាំងពីរបានចាប់ផ្ដើម ដកឧបករណ៍ទាំងនេះចេញហើយ នៅរសៀលថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូល អន្តរកូរ៉េកាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន  បានចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួម Panmunjom។ ផ្អែកលើសេចក្ដីថ្លែងការណ៍រួមនេះ  កូរ៉េទាំងពីរ យល់ព្រមបញ្ឈប់ រាល់សកម្មភាពអរិភាព និងការប្រឈមមុខដាក់គ្នា ក្នុងនោះមានដូចជា ការដកឧបករណ៍បំពងសំឡេង ការចែកខិតប័ណ្ណរិះគន់គ្នា  ក៏ដូចជា ធ្វើការងាររួមគ្នាដើម្បី ស្វែងរកសន្តិភាព នៅលើឧបទ្វីបកូរ៉េជាដើម៕

ដកស្រង់ពី៖ Fresh news