Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះរញ្ជួយដី ៥.២រ៉ិចទ័រ វាយប្រហារអ៊ីរ៉ង់ និងបង្ករបួស​មនុស្ស​៣១នាក់!

  • បោះពុម្ព

  (តេហេរ៉ង់)៖ គ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ បានវាយប្រហារទីក្រុង ស៊ីសាក់ (Sisakht) ក្នុងខេត្ត កូជីលូយេ (Kohgiluye-Boyerahmad) ភាគខាងលិចប្រទេសអ៊ីរ៉ង់ នាថ្ងៃពុធនេះ ដែលវាបានបណ្តាលឲ្យមនុស្ស យ៉ាងតិចចំនួន ៣១នាក់ បានរងរបួស។

នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។ បើតាមការឲ្យដឹងពីមជ្ឈមណ្ឌល ឃ្លាំមើលគ្រោះរញ្ជួយដីអ៊ីរ៉ង់ គ្រោះរញ្ជួយផែនដីខាងលើ ដែលមានជម្រៅ ០៨គីឡូម៉ែត្រ ក្រោមផ្ទៃដី បានវាយប្រហារចំក្រុង Sisakht ដែលស្ថិតនៅចម្ងាយប្រហែលជា ៧០០គីឡូម៉ែត្រ ពីរដ្ឋធានីតេហេរ៉ង់  និងមានចំនួនប្រជាជន រស់នៅប្រហែល ១០,០០០នាក់។

ភ្លាមៗក្រោយកើតមានហេតុការណ៍នេះ ប្រជាពលរដ្ឋនៅទីក្រុង Sisakht បាននាំគ្នារត់ចេញមកទីវាល ខាងក្រៅទាំងភ័យស្លន់ស្លោ។ ក្រៅពីមនុស្សរងរបួស ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ក៏ត្រូវបានគេរាយការណ៍ថា បានកើតមាននៅក្នុងទីក្រុងផងដែរ។

គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ គ្រោះរញ្ជួយដីមួយកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារចំភូមិ និងក្រុងនៅក្នុងខេត្ត  គឺម៉ាន់ហ្សាហ៍ (Kermanshah) ភាគខាងលិចប្រទេសអ៊ីរ៉ង់ ទៅបណ្តោយព្រំដែន នៃតំបន់ខ្ពង់រាប ជាមួយប្រទេសអ៊ីរ៉ាក់  ដោយកាលនោះ គ្រោះធម្មជាតិនេះ បានផ្តាច់យកជីវិតមនុស្សយ៉ាងតិច ៦២០នាក់ និងបានបណ្តាលឲ្យ របួសរាប់ពាន់នាក់ផ្សេងទៀត៕

ដកស្រង់ពី៖ Fresh News