បណ្តាញសង្គម

មានករណី​ប៉ងធ្វើឃាត​រដ្ឋមន្ត្រីមហាផ្ទៃ​ប៉ាគីស្ថាន តែមិន​បាន​សម្រេចអំឡុងពេលលោក​កំពុងថ្លែង​សុន្ទរកថា...

  (ប៉ាគីស្ថាន)៖ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក អាហ៍សាន អ៊ីកបាល (Ahsan Iqbal) ត្រូវបានគេបាញ់ឱ្យរបួស  ដែលទំនងជាការប៉ុនប៉ង ធ្វើឃាតនៅអំឡុង ពេលលោកថ្លែងសុន្ទករថាមួយ នៅក្នុងខេត្ត ផាន់ចាប់ (Punjab) ស្ថិតនៅភាគខាងជើង នៃប្រទេស។

នេះបើតាមមន្ត្រីប៉ូលិសប៉ាគីស្ថាន ចុះផ្សាយ បន្តដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។

យោងតាមមន្រ្តីខាងលើដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក Ahsan Iqbal ត្រូវបានគេបាញ់របួស នៅចំដៃស្ដាំ  ពេលលោកថ្លែងសុន្ទករថាមួយ នៅក្នុងខេត្ត Punjab ស្ថិតនៅភាគខាងជើងនៃប្រទេស កាលពីល្ងាចថ្ងៃអាទិត្យ។មន្ត្រីរូបនេះបន្ថែមថា លោកត្រូវ បានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភា្លមៗ ហើយមកទល់ពេលនេះ  លោកបានគេចផុត ពីគ្រោះថ្នាក់ហើយ។

គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះ កើតមានឡើងបន្ទាប់ពី លោក Iqbal ថ្លែងបញ្ចប់សុន្ទរកថា  និងឡើងជិះ លើរថយន្ដរបស់លោក នៅក្នុងស្រុក ណារ៉ូវ៉ាល (Narowal) នៃទីក្រុង កាន់ជ្រួ (Kanjrur)។ ចំណែកឯប៉ូលិសប៉ាគីស្ថាន  ក៏បានអះអាងដែរថា ពួកគេបានចាប់ខ្លួនជនសង្ស័យ ម្នាក់ដែលត្រូវបានគេនាំ ទៅកន្លែងសងាត់មួយ ដើម្បីសួរចម្លើយ៕

ដកស្រង់ពី៖ Fresh News