Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមឃើដ​នៅអ៊ីរ៉ាក់ «ត្រៀម​រៀបចំការបោះ​ឆ្នោត​នៅចុង​ខែកញ្ញា» តែមិនមែន​ជាការបោះឆ្នោត​ ដើម្បីទាមទារ​ឯករាជ្យ​នោះ​ទេ...

  • បោះពុម្ព

(អ៊ីរ៉ាក់)៖ ការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅតំបន់ពាក់កណ្តាលស្វយ័ត របស់ក្រុមជនជាតិឃើដ  នៅភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

នេះបើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដកស្រង់និងចេញផ្សាយបន្តដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។ ព័ត៌មានខាងលើ ត្រូវបានដកស្រង់ពី សារព័ត៌មានឃើដ រូដរ (Rudaw) ដែលមានទំនាក់ទំនង ជិតស្និទ្ធនឹងរដ្ឋបាល តំបន់ឃើដ ហៅកាត់ថា KRG ដែលមានមូលដ្ឋាន នៅទីក្រុង អ៊ីប្រ៊ីល (Irbil) ដែលជារដ្ឋធានី របស់ជនជាតិឃើដ ប្រចាំនៅប្រទេសអ៊ីរ៉ាក់។

ជាមួយចំនួនប្រជាជនប្រមាណ ០៥លាននាក់ តំបន់ឃើដនៅអ៊ីរ៉ាក់ ទទួលបានកម្រិត នៃភាពស្វយ័តខ្ពស់ រួចស្រេចទៅហើយ  រួមមានទាំងការបង្កើតសភា និង កងកម្លាំងប្រដាប់អាវុធ ផ្ទាល់ខ្លួនជាដើម។

គួរជម្រាបថា ចាប់តាំងពីមានការឈ្លានពាន ដឹកនាំដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៣ ដែលបានទម្លាក់ អតីតមេដឹកនាំអ៊ីរ៉ាក់  លោក សាដដាំ ហូស្សេន (Saddam Hussein) ចេញពីទំនាក់ទំនង រវាងរដ្ឋាភិបាលតំបន់ KRG និងរដ្ឋាភិបាលកណ្តាល នៅទីក្រុងបាដាដ បានធ្លាក់ចុះដុនដាប ដោយសារតែទំនាស់ លើបញ្ហាជាច្រើន រួមមានទាំងការបែងចែកចំណូល  ដែលបានមកពី ធនធានប្រេង និងការគ្រប់គ្រងទៅលើ តំបន់មួយចំនួន ដូចជាទីក្រុងសម្បូរប្រេង ខឺគុក (Kirkuk) ជាដើម។

ដោយឡែក នៅថ្ងៃសៅរ៍ ការបោះឆ្នោតសភាអ៊ីរ៉ាក់ ក៏ត្រូវបានគេគ្រោង នឹងប្រព្រឹត្តទៅផងដែរ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមជនជាតិឃើដនៅអ៊ីរ៉ាក់ បានរៀបចំធ្វើប្រជាមតិមួយ ដែលក្នុងនោះ អ្នកចូលរួមបានបោះឆ្នោត ក្នុងសំឡេង ៩៣.២៥ភាគរយ ដើម្បីទាមទារឯករាជ្យ ចេញពីប្រទេសអ៊ីរ៉ាក់ ប៉ុន្តែរដ្ឋាភិបាល ទីក្រុងបាដាដ  បានបដិសេធចោល ចំពោះភាពស្របច្បាប់ នៃការបោះឆ្នោតប្រជាមតិនោះ៕

ដកស្រង់ពី៖ Fresh News