Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លាយ​​ព័ត៌មាន​សម្ងាត់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ទើបជួបគ្នា​ជាថ្មី​ចាប់ពីថ្ងៃទី៧-៨ ខែឧសភា!

  • បោះពុម្ព

 (ប៉េកាំង)៖ ទីបំផុតព័ត៌មាន សម្ងាត់មួយទៀត ទើបតែត្រូវបានទម្លាយចេញ នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង  បានបើកកិច្ចជំនួប សម្ងាត់ម្តងទៀត នៅថ្ងៃទី៧-៨ ខែឧសភា ដែលអាចនិយាយបានថា ទើបតែបញ្ចប់ទៅ ប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានទាន់ហេតុការណ៍ និងសារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃអង្គារនេះតែម្តង។ តាមពិតជំនួបខាងលើនេះ ត្រូវបានរៀបចំឡើង នៅទីក្រុងដាលៀន (Dalian) នៃខេត្តលាវនីង (Liaoning) ភាគខាងជើងប្រទេសចិន  ដែលលោក គីម ជុងអ៊ុន បានធ្វើដំណើរ មកជួបលោក ស៊ី ជិនពីង ម្តងទៀតតាមរយៈ ខ្សែរថភ្លើងពិសេស  ដូចកាលពីលោកបានធ្វើដំណើរ ទៅទីក្រុងប៉េកាំងខែមុនផងដែរ។

សម្រាប់ការផ្សាយព័ត៌មាន នៅតំណាក់កាលដំបូងនេះ គឺមេដឹកនាំទាំងពីរ បានធ្វើការពិភាក្សា លើបញ្ហាប្រឈមជាច្រើន  ជាពិសេសការផ្លាស់ប្តូរ ទស្សនស៊ីជម្រៅមួយចំនួន  ជុំវិញបញ្ហាទំនាក់ទំនង ចិន-កូរ៉េខាងជើង  នៅក្នុងការពិធី ទទួលទានអាហាររួមគ្នា។

ដោយឡែក សម្រាប់ការសន្និដ្ឋានបន្ថែមទៀតវិញ គឺមេដឹកនាំទាំងពីរ ក៏ទំនងជាបានពិភាក្សា គ្នាពាក់ព័ន្ធនឹងគំរោងលោក គីម ត្រូវជួបលោក ដូណាល់ ត្រាំ នៅពេលឆាប់ៗខាងមុខនេះផងដែរ៕

ដកស្រង់ពី៖ Fresh News