Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BREAKING NEWS: រដ្ឋ​មន្ត្រីការបរទេស​អាមេរិក Mike Pompeo ទៅដល់​កូរ៉េខាងជើង​ជាលើក​ទីពីរ!

  • បោះពុម្ព

(ព្យុងយ៉ាង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង ហើយនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយកូរ៉េខាងជើង ជុំវិញការដោះលែងពលរដ្ឋអាមេរិកបីនាក់ដែលកំពុងជាប់ឃុំនៅរដ្ឋកុម្មុយនិស្តមួយនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។ Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបានបញ្ជាក់ទៀតថា លោក Mike Pompeo បានទៅដល់ទីក្រុងព្យុងយ៉ាង ដោយធ្វើដំណើរចាកចេញពីប្រទេសជប៉ុន ហើយដែលនេះគឺជាដំណើរទស្សកិច្ចជាលើកទី ២ របស់លោកទៅកាន់កូរ៉េខាងជើង បន្ទាប់ពីលោកត្រូវបានគេរាយការណ៍ថា បានបំពេញទស្សនកិច្ចជាសំងាត់ក្នុងទីក្រុងទីក្រុងព្យុងយ៉ាង កាលពីពេលថ្មីៗកន្លងទៅនេះ មុនការកើតឡើងនៃជំនួបរវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា ព័ត៌មានខាងលើមិនទាន់ត្រូវបានមន្ត្រីអាមេរិក ទទួលស្គាល់នៅឡើយទេ ប៉ុន្តែបើតាមប្រភពដដែល ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក ក៏ផ្ដោតសំខាន់ផងដែរលើការពិភាក្សាស្ដីពីការរៀបចំជំនួបរវាងលោកត្រាំ និងលោក គីម ជុងអ៊ុន នៅចុង ខែឧសភា ឬនៅដើមខែមិថុនាក្រោយនេះ៕

 ដកស្រង់ពី៖FRESH NEWS