Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេបញ្ជាការកងទ័ព​កំពូលរបស់ថៃ ប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក

  • បោះពុម្ព

មេបញ្ជាការកងទ័ពកំពូលរបស់ថៃ ប្រកាសដាក់ប្រទេស ក្នុងច្បាប់អាជ្ញាសឹក ដើម្បីការពារសន្តិសុខជាតិ និង សណ្តាប់ធ្នាប់ ខណៈដែលប្រទេស កំពុងមានវិបត្តិ នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃ អង្គារ៌ ទី២០ ខែឧសភា នេះ ។ 

លោក Nipat Thonglek មន្រ្តីជាន់ខ្ពស់ នៃកងទ័ពថៃ បានថ្លែងប្រាប់ CNN ថា ការប្រកាសដាក់ប្រទេស ចូលក្នុងច្បាប់អាជ្ញាសឹកនេះ មិនមែនជារដ្ឋប្រហារនោះទេ ។ តាមព័ត៌មាន BBC ចេញផ្សាយឲ្យដឹងថា គ្រប់បណ្តាស្ថានីយទូរទស្សន៌ទាំងអស់ថៃ ត្រូវបានការពារដោយកងទ័ព បន្ទាប់ពីប្រកាសដាក់ទូទាំងប្រទេសចូលក្នុងច្បាប់អាជ្ញាធរសឹក ។

គ្រប់បណ្តាទូរទស្សន៌ទាំងអស់ នៅទីក្រុងបាងកក បានផ្សាយថា កម្លាំងទ័ពមកទីនេះ ដើម្បីរក្សា សន្តិភាព និងសណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាពសាធារណៈ គ្រប់ភាគីទាំងអស់ ហើយបងប្អូនប្រជាពលរដ្ឋ សូមកុំមានក្តីព្រួយបារម្ភ សូមបន្តការងារ អាជីវកម្មរបស់ខ្លួនជាធម្មតា ។

សេចក្តីប្រកាសបានឲ្យដឹងថា ច្បាប់អាជ្ញាសឹក ត្រូវបានចូលជាធរមាន នៅម៉ោង ៣៖០០ព្រឹក ថ្ងៃអង្គារ៌ ទី២០ ខែឧសភា នេះ ។