Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាម៉េរិក ព្រមានកងទ័ព ការប្រើច្បាប់ អាជ្ញាសឹក មិនមែនជាការ ធ្វើរដ្ឋប្រហារនោះទេ

  • បោះពុម្ព

ក្រសួង ការបរទេសអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍ថា ការប្រកាសប្រើច្បាប់អាជ្ញាសឹក របស់ កងទ័ពថៃ មិនមែនជា ការធ្វើរដ្ឋប្រហារនោះឡើយ គ្រប់ភាគី ត្រូវរួមគ្នាដោះស្រាយបញ្ហា ហើយត្រូវតែមានការ បោះឆ្នោត។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០១៤ នេះ បានចេញផ្សាយឲ្យដឹងថា លោកស្រី ជេន ហ្សាគី អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតប ស្ថានការណ៍នៅក្នុងប្រទេសថៃ។

ក្នុងសេចក្តីថ្លែងការណ៍នោះ អាម៉េរិក បានជ្រាបច្បាប់ពីការប្រើច្បាប់អាជ្ញាសឹករបស់កងទ័ពថៃ និងបានតាមដាន ស្ថានការណ៍យ៉ាងជិតស្និទ្ធ។ អាម៉េរិក មានការព្រួយបារម្ភជុំវិញវិបត្តិនយោបាយ ដ៏តានតឹង និងស្នើឲ្យគ្រប់ភាគី គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ រូមទាំងសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិផងដែរ។

លោកស្រី ជេន ហ្សាគី បានបញ្ជាក់ថា ការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់យោធាថៃ មិនមែនជាការធ្វើរដ្ឋប្រហារ នោះទេ ហើយអាម៉េរិក ជឿជាក់ថា កងទ័ពថៃ ប្រកាន់ជំហរចំពោះសេចក្តីការណ៍របស់ខ្លួន ដែលមានអះអាងថា ប្រតិបត្តិការលើកនេះ គ្រាន់តែយុទ្ធនាការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ហេតុការណ៍តានតឹន និង រក្សាសន្តិសុខ ជាតិ តែមិនមែនបំផ្លាសរបបប្រជាធិបតេយ្យនោះទេ។

លើសពីនេះទៀត អាម៉េរិក អំពាវនាវទៅកាន់គ្រប់ភាគីក្នុងប្រទេសថៃ រួមគ្នាដោះស្រាយស្វែងរកច្រកចេញផ្នែក នយោបាយ ដែលមានអូសបន្លាយរយៈពេលយូរនោះ ទន្ទឹមគ្នានេះដែរ ប្រទេសថៃ ត្រូវមានការឆ្នោតសកលមួយ ដើម្បីឆ្លុះបញ្ចាំងពីចេតនារបស់ប្រជាពលរដ្ឋថៃ ក្នុងជ្រើសរើសមេដឹកនាំ៕