បណ្តាញសង្គម

អ៊ីស្រាអែល​​បាញ់ស្រោច​​មីស៊ីលលើ​​ទីក្រុង​ដាម៉ាស់ តែត្រូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស ​ហោះទៅ​បាញ់កម្ទេច​​ម្តង​​មួយៗ...

  (ដាម៉ាស់)៖ សំឡេងយ៉ាងកងរំពងនៃការផ្ទុះ និងចេញពីប្រព័ន្ធការពារ ដែនអាកាស ត្រូវគេលឺនៅក្នុងរ ដ្ឋធានីដាម៉ាស់ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ  ដោយយោងតាម សេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋស៊ីរី SANA ប្រព័ន្ធការពារដែនអាកាស របស់ប្រទេសនេះ  កំពុងធ្វើការឆ្លើយតប ទៅនឹងការវាយប្រហារ ដោយមីស៊ីល ពីសំណាក់ប្រទេសអ៊ីស្រាអែល។

នេះបើតាមការដកស្រង់ការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។ ស្នូរសំឡេងខាងលើ  អាចស្តាប់លឺយ៉ាងច្បាស់ នៅក្នុងទីក្រុងដាម៉ាស់ ហើយអ្នកព័ត៌មានរបស់ ស៊ីនហួរ ម្នាក់បានមើលប្រព័ន្ធការពារមីស៊ីល  កំពុងត្រូវគេបានចេញ ពីរដ្ឋធានីប្រទេសស៊ីរី។

ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា ប្រព័ន្ធការពារមីស៊ីល បាននិងកំពុងបាញ់កម្ទេច មីស៊ីលអ៊ីស្រាអែលម្តងមួយៗ ខណៈសំឡេងលឺសូរខ្លាំងៗបំផុតនោះ  គឺនៅម្តុំតំបន់ ម៉ាសហ្សេហ៍ (Mazzeh) ភាគខាងលិច រដ្ឋធានីដាម៉ាស់។

គួរជម្រាបថា ភាពតានតឹងស៊ីរី-អ៊ីស្រាអែល បានកើនឡើងខ្លាំង តាំងតែពីយប់ថ្ងៃពុធ (ម៉ោងនៅទីក្រុងដាម៉ាស់) នៅពេលដែលអ៊ីស្រាអែល បានបាញ់គ្រាប់រ៉ុក្កែត មកលើទីតាំងយោធារបស់ស៊ីរី នៅខេត្ត គូណៃទែរ៉ា (Qunaitera) ភាគខាងត្បូងប្រទេស ហើយក្រោយមកទៀត គ្រាប់មីស៊ីល ក៏បានហោះ ស្រោចទៅលើទីតាំងយោធា ដែលស្ថិតក្នុងតំបន់ Golan Heights គ្រប់គ្រងដោយអ៊ីស្រាអែលវិញ ដែលគេជឿជាក់ថា ជាការឆ្លើយតបរបស់ស៊ីរី  ប៉ុន្តែអ៊ីស្រាអែល បានចោទថា ជាទង្វើរបស់កងកម្លាំងអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅស៊ីរីស្រាប់៕

ដកស្រង់ពី៖ Fresh News