Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីស្រាអែល​ «កំពុង​​ព្យាយាម​កម្ទេច​ប្រព័ន្ធ​ការពារ​​ដែនអាកាស និងរ៉ាដាស៊ីរី តាមរយៈការ​បាញ់ស្រោច​មីស៊ីល​ឥត​ឈប់ឈរ...»

  • បោះពុម្ព

(ដាម៉ាស់)៖ ទូរទស្សន៍រដ្ឋស៊ីរី បានចេញផ្សាយថា ប្រទេសអ៊ីស្រាអែល កំពុងតែព្យាយាមវាយប្រហារ កម្ទេចមូលដ្ឋានការពារដែនអាកាស នៅក្នុងប្រទេសស៊ីរី  និងប្រព័ន្ធរ៉ាដាផ្សេងៗ តាមរយៈការបាញ់ស្រោចគ្រាប់មីស៊ីល មកលើទីក្រុងដាម៉ាស់តែម្តង មកទល់ពេលទៀបភ្ លឺថ្ងៃព្រហស្បតិ៍នេះ  (ពេលវេលានៅទីក្រុងម៉ាស់)។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

សេចក្តីរាយការណ៍បានបន្តទៀតថា  គ្រាប់មីស៊ីលអ៊ីស្រាអែល ជាច្រើនគ្រាប់ បានហោះផ្លោងសំដៅ មកវាយប្រហារទីក្រុងដាម៉ាស់ ប៉ុន្តែត្រូវបានប្រព័ន្ធការពារ មីស៊ីលស៊ីរីបាញ់ទម្លាក់ បានភាគច្រើន ប៉ុន្តែនៅតែមានមីស៊ីលមួយចំនួន បានហោះទៅវាយប្រហារ ចំគោលដៅនិងបានកម្ទេច ស្ថានីយរ៉ាដា អស់មួយទីតាំងផងដែរ នៅក្នុងប្រទេសស៊ីរី។បើតាមទូរទស្សន៍រដ្ឋស៊ីរី មីស៊ីលអ៊ីស្រាអែល យ៉ាងហោចណាស់ក៏ជាង ១០គ្រាប់ដែរដែលត្រូវបានបាញ់ទម្លាក់។

គួរបញ្ជាក់តាមសេចក្តីរាយការណ៍ កាលពីប៉ុន្មានម៉ោងមុននេះថា សំឡេងយ៉ាងកងរំពងនៃការផ្ទុះ និងចេញពីប្រព័ន្ធការពារដែនអាកាស  ត្រូវគេដឹងលឺ នៅក្នុងរដ្ឋធានីដាម៉ាស់ នាទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ។ ដោយយោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋស៊ីរី SANA ប្រព័ន្ធការពារដែន អាកាសរបស់ប្រទេសនេះ បានធ្វើការឆ្លើយតប ទៅនឹងការវាយប្រហារ ដោយមីស៊ីល ពីសំណាក់ប្រទេសអ៊ីស្រាអែល  ហើយនិងកំពុងបន្ត ប្រុងជើងការកម្រិតខ្ពស់បំផុត។

ភាពតានតឹងស៊ីរី-អ៊ីស្រាអែល បានកើនឡើងខ្លាំង តាំងតែពីយប់ថ្ងៃពុធ (ម៉ោងនៅទីក្រុងដាម៉ាស់) នៅពេលដែលអ៊ីស្រាអែល បានបាញ់គ្រាប់រ៉ុក្កែត មកលើទីតាំងយោធារបស់ស៊ីរី នៅខេត្តគូណៃទែរ៉ា (Qunaitera) ភាគខាងត្បូងប្រទេស ហើយក្រោយមកទៀតគ្រាប់មីស៊ីល ក៏បានហោះស្រោចទៅលើទីតាំងយោធា ដែលស្ថិតក្នុងតំបន់ Golan Heights គ្រប់គ្រងដោយអ៊ីស្រាអែលវិញ ដែលគេជឿជាក់ថា ជាការឆ្លើយតបរបស់ស៊ីរី ប៉ុន្តែអ៊ីស្រាអែលបានចោទថា ជាទង្វើរបស់កងកម្លាំងអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅស៊ីរីស្រាប់៕

ដកស្រង់ពី៖ Fresh News