Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការថ្លែងដោយលោក ដូណាល់ ត្រាំ មុននេះ នាំឲ្យគ្រប់គ្នា​ស្ទើរអស់​សង្ឃឹមចំពោះជំនួប ដែលគ្រោង​ធ្វើឡើង​រវាង លោក និងលោក គីម ជុងអ៊ុន...

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វាមិនច្បាស់នោះទេថា តើជំនួបដែលគ្រប់គ្នាបាន និងកំពុង ទន្ទឹងរង់ចាំយ៉ាងអន្ទះសាបំផុតនោះ រវាងរូបលោកហើយ និងប្រមុខដឹកនាំកំពូល របស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងប្រព្រឹត្តទៅ ដូចការគ្រោងទុកដែរ ឬយ៉ាងណា បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានព្រមានលុបចោល កិច្ចប្រជុំជាប្រវត្តិសាស្រ្តនេះ។

នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។ ឆ្លើយទៅតបនឹងសំណួរថា  តើជំនួបនៅថ្ងៃទី១២ ខែមិថុនារបស់លោកជាមួយលោក គីម នឹងអាចកើតឡើង តាមការកំណត់ដែរ ឬក៏អត់នោះលោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «យើងត្រូវតែរង់ចាំមើលថា តើវានឹងក្លាយជាដូចម្តេច ពីព្រោះថាយើងអត់បាន ទទួលតំណឹងអ្វីឡើយ»។

គួរជម្រាបថា កាលពីម្សិលមិញ អនុរដ្ឋមន្រ្តីការបរទេសទីមួយ របស់កូរ៉េខាងជើង លោក គីម គ្យេក្វាន (Kim Kye Gwan) បានថ្លែងថា  ទីក្រុងព្យុងយ៉ាង នឹងត្រូវតែគិតគូពិចារណាឡើងវិញថា តើគួរតែទៅចូលរួម កិច្ចប្រជុំកំពូលនៅសិង្ហបុរី នាខែក្រោយនេះដែរ ឬអត់ ប្រសិនបើសហរដ្ឋអាមេរិក គ្មានអ្វីផ្សេង ក្រៅតែពីចង់ បង្ខំឲ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ របស់ខ្លួន។

លោក Kim បានសង្កត់ធ្ងន់ថា ការបញ្ចប់គោលនយោបាយឈ្លានពាន ក៏ដូចជាការគំរាមកំហែង នៃអាវុធនុយក្លេអ៊ែរ និងការបំភិតបំភ័យ ពីសហរដ្ឋអាមេរិក ប្រឆាំងនឹងកូរ៉េខាងជើង គឺជាលក្ខខណ្ឌសម្រាប់ការរំសាយ អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ។

សេចក្តីថ្លែងការណ៍ របស់មន្រ្តីជាន់ខ្ពស់ កូរ៉េខាងជើងរូបនេះ  ត្រូវបានធ្វើឡើង បន្ទាប់សមយុទ្ធយោធា ប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមានឈ្មោះថា Max Thunder បានចាប់ផ្តើម ប្រព្រឹត្តទៅនៅលើទឹកដី កូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែឧសភា។ សមយុទ្ធនេះ ក៏បានបង្កឲ្យទីក្រុងព្យុងយ៉ាង សម្រេចផ្អាកគម្រោង កិច្ចពិភាក្សាកម្រិតខ្ពស់ ជាមួយទីក្រុងសេអ៊ូល  ដែលបានត្រៀមធ្វើឡើង កាលពីម្សិលមិញផងដែរ៕

ដកស្រង់ពី៖ Fresh News