Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដូណាល់ ត្រាំ ព្រមាន គីម ជុងអ៊ុន៖ «ចង់មាន​វាសនាដូច ហ្គាដាហ្វី ឬព្រមបោះ​ចោលអាវុធ​នុយក្លេអ៊ែរ...»

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធានាចំពោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថានឹងអាចបន្តកាន់អំណាច  បើសិនជាយល់ព្រម បោះបង់ចោល អាវុធនុយក្លេអ៊ែរ។

ប៉ុន្តែទន្ទឹមគ្នា លោក ត្រាំ ក៏បានព្រមានដែរថា លោក គីម អាចនឹងបញ្ចប់វាសនា ដូចជាអតីតមេដឹកនាំលីប៊ី លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) ក្នុងករណីមិនបោះបង់ចោល អាវុធនុយក្លេអ៊ែរ។ នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យជំនួបជាមួយលោក គីម ជុងអ៊ុន ធ្វើឡើងតាមការគ្រោងទុក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍  (ពេលវេលានៅអាមេរិក) ថា កូរ៉េខាងជើង នឹងទទួលបានការការពារ យ៉ាងរឹងមំា បើសិនជាជំនួបកំពូលដំណើរការទៅ ប្រកបដោយជោគជ័យ។ «គាត់ (លោក គីម) អាចបន្តស្ថិតនៅក្នុងប្រទេស និងដឹកនាំប្រទេសរបស់គាត់។ប្រទេសរបស់គាត់នឹងសម្បូរ ហូរហ៊ារ» នេះគឺជាការលើកឡើង របស់លោក ត្រាំ ប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មាន។

ប៉ុន្តែ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានព្រមានផងដែរថា បើសិនជាកិច្ចចរចាបរាជ័យ លោក គីម ជុងអ៊ុន អាចនឹងជួបជោគវាសនា ឈឺចាប់ដូចអតីត មេដឹកនាំលីប៊ី លោក Muammar Gaddafi ដែលត្រូវក្រុមឧទ្ទាម គាំទ្រដោយសហរដ្ឋអាមេរិក ទម្លាក់ពី អំណាច និងបាញ់សម្លាប់ចោល កាលពីឆ្នាំ២០១១។ «ជោគវាសនាឈឺចាប់ ដូចប្រទេសលីប៊ី បង្ហាញថា តើអ្វីនឹងត្រូវកើតឡើង បើសិនជាយើង មិនអាចធ្វើកិច្ចចរចាមួយទេនោះ»។ នេះគឺជាការព្រមានរបស់លោក ដូណាល់ ត្រាំ។តែយ៉ាងនេះក្ដី លោកបញ្ជាក់ថា គំរូដូចប្រទេសលីប៊ី មិនមែនជាអ្វីដែលចង់ប្រើ ជាមួយកូរ៉េខាងជើងឡើយ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានព្រមានលុបចោល ជំនួបកំពូលរវាងលោក និងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ក្នុងប្រទេសសិង្ហបុរី ដោយចោទទីក្រុងវ៉ាស៊ីនតោនថា នៅតែបង្ខំឯកតោភាគី ឱ្យកូរ៉េខាងជើង  បោះបង់ចោល អាវុធនុយក្លេអ៊ែរ ជាពិសេសគឺការធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូង៕

ដកស្រង់ពី៖ Fresh News