Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រីធ្លាប់មាន​ប្រវត្តិដៃឆៅ «ទើបក្លាយជា​នាយកថ្មីនៃទីភ្នាក់ងារ CIA ជាផ្លូវការ» ក្រោយព្រឹទ្ធសភាអាមេរិកអនុម័ត!

  • បោះពុម្ព

  (វ៉ាស៊ីនតោន)៖ ទីបំផុតលោកស្រី ជីណា ហាសភែល (Gina Haspel) បានក្លាយជានាយកទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ថា CIA ក្នុងនាមជាស្ត្រីដំបូងគេ បន្ទាប់ពីត្រូវព្រឹទ្ធសភា បោះឆ្នោតអនុម័ត បើទោះជាលោកស្រី មានប្រវត្តិមិនល្ អខាងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ  ក្នុងការសួរចម្លើយអ្នកទោស ជាភេរវករសង្ស័យ ពាក់ព័ន្ធនឹងមហាភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក៏ដោយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។ លោកស្រី Haspel ត្រូវបានព្រឹទ្ធសភាអាមេរិក  នៅថ្ងៃព្រហស្បតិ៍បោះឆ្នោតគំាទ្រ ក្នុងសំឡេង ៥៤ ទល់ ៤៥ ហើយការឡើងកាន់តំណែង របស់លោកស្រី កើតមានឡើង ក្រោយអតីតនាយក CIA លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក រិច ធីល្លឺសុន។

ប៉ុន្តែសមាជិកព្រឹទ្ធសភាអាមេរិក ពីរនាក់មកពីរគណបក្សសាធារណរដ្ឋ បានបោះឆ្នោតជំទាស់ ខណៈសមា ជិកព្រឹទ្ធសភាអាមេរិក នៃគណបក្សប្រជាធិបតេយ្យ  ០៦នាក់ បានបោះឆ្នោតគាំទ្រ លោកស្រី។

គួរបញ្ជាក់ថា បើតាមរបាយកាណ៍ របស់ព្រឹទ្ធសភាអាមេរិកកាលពីឆ្នាំ២០១៤ បុរសយ៉ាងហោចណាស់ ១១៩នាក់ ត្រូវបានធ្វើទារុណកម្ម ដោយសហរដ្ឋអាមេរិក ក្នុងសំណុំរឿង មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ចំណែកឯ លោកស្រី Gina Haspel គឺជាអ្នកអនុវត្តន៍ ការធ្វើទារុណកម្មយ៉ាងព្រៃ  លើអ្នកទោស ជាភេរវករ ក្នុងពេលសួរចម្លើយ។ តែយ៉ាងណាក៏ដោយ គេមិនបានដឹងច្បាស់ឡើយថា លោកស្រី មានតួនាទីអ្វីឱ្យប្រាកដនោះទេកាលជំនាន់នោះ៕

 

ដកស្រង់ពី៖ Fresh News