Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីរ៉ង់ព្រមានទៅវិញ៖ រដ្ឋមន្ត្រី​ការ​បរទេស​​អាមេរិក​ «នឹង​ត្រូវវាយឲ្យបែកកញ្ចប់​មាត់» ចំពោះ​​ការ​គម្រាម​ដាក់​ទណ្ឌកម្ម​​លើ​អ៊ីរ៉ង់!

  • បោះពុម្ព

(លីបង់)៖ ប្រជាជនអ៊ីរ៉ង់នឹងវាយ រដ្ឋមន្ត្រីការបទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ឲ្យបែកកញ្ចប់មាត់  ជាការឆ្លើយតប ទៅនឹងផែនការអាមេរិកថ្មី ដែលមានបំណង ដាក់សម្ពាធលើអ៊ីរ៉ង់ ធ្ងន់ធ្ងរបំផុតជាប្រវត្តិសាស្ត្រនោះ។

នេះបើតាមមេបញ្ជាការជាន់ខ្ពស់ នៃឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់មួយរូប ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។ ថ្លែងនៅទៅកាន់ពិធីជួបជុំមួយ នៅថ្ងៃអង្គារនេះ មេបញ្ជាការរងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក អ៊ីស្មែល កូវសារី (Ismail Kowsari) បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «ប្រជាជនអ៊ីរ៉ង់ទាំងអស់គួរតែ រួបរួមគ្នាប្រឈមមុខនឹងបញ្ហានេះ ហើយពួកគេនឹងវាយ ឱ្យបែកកញ្ចប់មាត់របស់ រដ្ឋមន្ត្រីការបរទេសអាមេរិក  និងអ្នកដែលគាំទ្ររូបលោក»។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក Ismail Kowsari កើតមានឡើងបន្ទាប់ពី លោក Mike Pompeo បានស្នើឱ្យអ៊ីរ៉ង់ ផ្លាស់ប្ដូរគោលនយោបាយ ដឹកនាំប្រទេស  និងនុយក្លេអ៊ែររបស់ខ្លួន ព្រមទាំងដោះលែង ជនជាតិអាមេរិកទាំងអស់, ដកទ័ពចេញពីស៊ីរីទាំងអស់, ឈប់គាំទ្រ ពួកឧទ្ទាមហួទីនៅយ៉េមែន  និង គម្រាមកំហែង អ៊ីស្រាអែល។

មិនតែប៉ុណ្ណោះ លោកក៏បានព្រមាន ដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ផងដែរ បើនៅតែមិនព្រម ប្តូរឥរិយាបទ ដូចរាល់ថ្ងៃនេះចោល៕

ដកស្រង់ពី៖ Fresh News