Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីជាន់​ខ្ពស់​សហព័ន្ធរុស្ស៊ី «មកដល់​ទីក្រុងព្យុងយ៉ាង​ដោយ​សុវត្ថិភាព» ដើម្បីបំពេញ​ទស្សនកិច្ច​០១ថ្ងៃគត់!

  • បោះពុម្ព

  (ព្យុងយ៉ាង)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើដំណើរមកដល់ រដ្ឋធានីព្យុងយ៉ាងហើយ នាថ្ងៃព្រហស្បតិ៍នេះ  ដើម្បីបំពេញទស្សនកិច្ច រយៈពេលត្រឹម ០១ថ្ងៃប៉ុណ្ណោះ នៅប្រទេសកូរ៉េខាងជើង ក្រោមការអញ្ជើញ ពីសំណាក់សមភាគីលោក រី យ៉ុងហូ (Ri Yong Ho)។

នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មាន រដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ខ្លឹមសារដោយ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។ សម្រាប់កាលវិភាគសម្រាប់ដំណើរ បំពេញទស្សនកិច្ចខាងលើនេះ  ពុំត្រូវបានបញ្ជាក់ឲ្យដឹង ដោយភាគីកូរ៉េខាងជើងឡើយ ប៉ុន្តែប្រមុខដឹកនាំកំពូល កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងទទួលជួបពិភាក្សាជាមួយលោក Lavrov។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសរុស្ស៊ីវិញ លោក Sergei Lavrov និងលោក Ri Yong Ho នឹងជជែកគ្នាអំពីចំណងទាក់ទង ទ្វេភាគី រួមទាំងស្ថានការណ៍ នៅតំបន់ឧបទ្វីបកូរ៉េ និងបញ្ហាក្នុងតំបន់ ព្រមទាំងអន្តរជាតិដទៃៗទៀត។

គួរជម្រាបថា ឆ្នាំ២០១៨នេះ គឺជាគម្រប់ខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ  ហើយវាក៏ជាការរំលឹក ដល់ការបង្កើតប្រទេសកូរ៉េខាងជើង ដំបូងៗ ដែលទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ពីអតីតសហភាពសូវៀតផងដែរ៕

ដកស្រង់ពី៖ Fresh News