Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះស៊ីក្លូន​​វាយប្រហារ​​សូម៉ាលីឡេនដ៍ «ផ្តាច់ជីវិត​​​មនុស្ស​​​៤៩នាក់ និងបាត់​ខ្លួន​​៧០នាក់»

  • បោះពុម្ព

(ម៉ូហ្គាឌីស៊ូ)៖ មនុស្សយ៉ាងហោចណាស់ ៤៩នាក់ស្លាប់ និង ៧០នាក់ផ្សេងទៀត បាត់ខ្លួនបន្ទាប់ពី ព្យុះស៊ីក្លូន សាហ្គារ (Sagar) បានវាយប្រហារ មកលើដែនដី នៃប្រទេសសូម៉ាលីឡេនដ៍ (ភាគខាងជើង ប្រទេសសូម៉ាលី ឬតំបន់ស្វយ័ត្រ នៃប្រទេសសូម៉ាលី  ដែលប្រកាស ឯករាជ្យដោយខ្លួនឯង)។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។ ការិយាល័យសម្របសម្រួល កិច្ចការមនុស្ស នៃអង្គការសហប្រជាជាតិ UNOCHA បានបញ្ជាក់ឲ្យដឹងថា  ប្រជាជន នៅដែនដី សូម៉ាលីឡេនដ៍ ប្រមាណ ១៦៨,០០០នាក់ បាន និង កំពុងទទួលរងផលប៉ះពាល់ ដោយផ្ទាល់អំពីព្យុះកំណាច សាហ្គារ ហើយផ្ទៃដីប្រមាណ ២៧៧ហិកតា ត្រូវបានបំផ្លិចបំផ្លាញតែម្តង។

គួរបញ្ជាក់ថា បច្ចុប្បន្ន UNOCHA កំពុងតែធ្វើការជួយសង្គ្រោះ តាមរយៈការផ្តល់ជំនួយស្បៀងអាហារ និង ជម្រកបណ្តោះអាសន្ ន ទៅដល់ប្រជាជន រាប់ម៉ឺននាក់ នៅតំបន់រងគ្រោះ ខណៈដែលលំនៅឋាន សាលារៀន និង អគារសាធារណៈនានា  ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ។

ព្យុះស៊ីក្លូន ដ៏សាហាវខាងលើនេះ បានជាប់ជាព្យុះ កំណាចខ្លាំងបំផុត មិនធ្លាប់មានរួចទៅហើយ ក្នុងប្រទេសសូម៉ាលី៕

ដកស្រង់ពី៖ Fresh News