បណ្តាញសង្គម

ធ្លាក់​យន្តហោះ​​ចម្បាំង F-16 នៅកោះ​​តៃវ៉ាន់ ខណៈធ្វើ​សមយុទ្ធ​​យោធា!

 (តៃប៉ិ)៖ យន្តហោះចម្បាំងស៊េរី F-16 របស់កោះតៃវ៉ាន់ ដែលបានទិញ ពីសហរដ្ឋអាមេរិក បានធ្លាក់នៅក្នុងតំបន់ភ្ នំភាគខាងកើត  នៃទីក្រុងតៃប៉ិថ្មី (New Taipei City) នៅថ្ងៃចន្ទនេះតែម្តង ពេលកំពុងធ្វើសមយុទ្ធយោធា។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។ យន្តហោះ F-16 ដែលបានធ្លាក់ខាងលើនេះ គឺជាប្រភេទមានអ្នកបញ្ជាតែម្នាក់ នៅលើនោះ បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា កាលពីវេលាម៉ោង ១៖៤៣នាទីរសៀលថ្ងៃចន្ទនេះតែម្តង ក្រោយពីធ្វើការហោះចេញ ពីមូលដ្ឋានទ័ពអាកាស ទីក្រុងហួលៀន (Hualien) ភាគខាងជើង កោះតៃវ៉ាន់។

គួរបញ្ជាក់ថា បំណែកយន្តហោះ ត្រូវបានរកឃើញហើយ  នៅឡើយតែ អាកាសយានិកម្នាក់ ដែលកំពុងស្ថិតក្រោមការ តាមរករបស់ក្រុមសង្គ្រោះ។ មូលហេតុនៃការធ្លាក់ ក៏មិនទាន់មានការបញ្ជាក់ដែរ៕

ដកស្រង់ពី៖ Fresh News