Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការ​​បរទេស​​សិង្ហបុរី នឹងទៅបំពេញ​​ទស្សនកិច្ចនៅ​​ប្រទេស​​កូរ៉េខាងជើង!

  • បោះពុម្ព

  (សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) នឹងចាកចេញ ទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃព្រហស្បតិ៍ ស្អែកនេះតទៅ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានសិង្ហបុរី Straits Times នាល្ងាចថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។ ចំពោះដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញ របស់រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង លោក រី យ៉ុងហូ នៅមុនជំនួបលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ នៅក្នុងទឹកដី ប្រទេសសិង្ហបុរីតែម្តង។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ នោះឡើយដែល មន្ត្រីជាន់ខ្ពស់សិង្ហបុរី ទៅបំពេញទស្សនកិច្ ចនៅកូរ៉េខាងជើង  ដោយកាលពីឆ្នាំ២០០៨ លោក ចច យ៉េអូ (George Yeo) អតីតរដ្ឋមន្ត្រីការបរទេស សិង្ហបុរី  ក៏បានទៅបំពេញទស្សនកិច្ ចនៅទីក្រុងព្យុងយ៉ាងផងដែរ ក្នុងរយៈពេល ០៥ថ្ងៃ ដើម្បីពិភាក្សាបញ្ហាពាណិជ្ជកម្ ម តបតាមការអញ្ជើញ ពីអតីតរដ្ឋមន្ត្រី ការបរទេសកូរ៉េខាងជើង លោក ផាក អ៊ុយជុន៕

ដកស្រង់ពី៖ Fresh News