Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ស៊ើប​អង្កេតរឿង​ពុក​រលួយ នៃអតីត​រដ្ឋាភិបាល​​លោក ណាជីប រ៉ាហ្សាក់ រាលដាល​ដល់​​បុគ្គលពីររូប​សំខាន់ៗ​ថែម​ទៀត​...

  • បោះពុម្ព

(គូឡាឡាំពួ)៖ គណកម្មការ ប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា  ខ្លួនកំពុងតាមស្វែងរក បុគ្គលពីររូបឱ្យចូលខ្លួនមកបំភ្លឺ ក្នុងការស៊ើបអង្កេត ពាក់ព័ន្ធនឹងក្រុមហ៊ុន SRC International ជាអតីតអង្គភាព របស់មូលនិធិរដ្ ឋ 1MDB ហើយក្នុងចំណោម បុគ្គលទំាងពីរនេះ រួមមានឈ្មោះ ឡូវ តែកចូ (Low Taek Joh) ឬគេស្គាល់ថា Joh Low ដែលជាអ្នកជំនាញ ហិរញ្ញវត្ថុជាន់ខ្ពស់ម្នាក់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន MACC ក៏បានស្នើឱ្យបុរសម្នាក់ឈ្មោះ Nik Faisal Ariff Kamil Nik Othman Arif Kamil អាយុ ៤៧ឆ្នាំ ជានាយក SRC International ផ្ដល់ការសហការ ជាមួយក្រុមអ្នកស៊ើបអង្កេតផងដែរ។

មិនតែប៉ុណ្ណោះ គណកម្មការមួយនេះ  បានបញ្ចេញប័ណ្ណសម្គាល់ខ្លួន រួមទាំងអាស័យដ្ឋាន របស់បុគ្គលទាំងពីររូបនេះ ហើយថែមទាំងស្នើឱ្ យអ្នកដឹងពីកន្លែងស្នាក់នៅ  របស់ពួកគេ ត្រូវរាយការណ៍ឱ្យអាជ្ញាធរ ទៀតផង។

Joh Low ត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធ នឹងកិច្ចសន្យាជាច្រើននៃ 1MDB បើទោះជារូបគេមិនមានតួនាទី ផ្លូវការ នៅក្នុង មូលនិធិរដ្ឋមួយនេះក៏ដោយ ហើយមកទល់បច្ចុប្បន្ន គេក៏មិនទាន់ដឹងថា បុគ្គលនេះកំពុងរស់ នៅកន្លែងណាដែរ។

គួរជម្រាបថា ក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីខែឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោក Mahathir Mohamad បានបង្កើតគណកម្មការ ស៊ើបអង្កេតលើមូលនិធិរដ្ឋ 1MDB បង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ពុករលួយប្រាក់ជាង ១០លានដុល្លារ។ ប៉ុន្តែលោក ណាជីប បានច្រានចោល រាល់ការចោទប្រកាន់ ហើយថា លោកមិនបានប្រព្រឹត្ តកំហុសអ្វីទាំងអស់៕

ដកស្រង់ពី៖ Fresh News