Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់ផ្ទះសិង្ហបុរី «អបអរសាទរជំនួបកំពូលត្រាំ-គីម ដែលបញ្ចប់ទៅភាពជោគជ័យ»

  • បោះពុម្ព

 (សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងនាមជាម្ចាស់ផ្ទះ ដែលបានចំណាយធនធានផ្ទាល់ខ្លួន  ក្នុងការរៀបចំជំនួបកំពូល រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានសរសេរលិខិត ជូនមេដឹកនាំទាំងពីររូប ដោយបានសម្តែង នូវក្តីអបអរសាទរ តំណាងឲ្យប្រជាជាតិសិង្ហបុរីទាំងមូល  ចំពោះការបញ្ចប់ទៅដោយ ភាពជោគជ័យ នៃជំនួបកំពូលក្នុងថ្ងៃអង្គារនេះ។

នេះបើតាមការចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងលិខិតផ្ញើជូនទៅលោក  ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានសង្កត់ធ្ងន់ថា «កិច្ចប្រជុំកំពូលរវាង មេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺជាជំហានឆ្ពោះទៅមុខ យ៉ាងខ្លាំងមួយ ហើយសិង្ហបុរី មានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំនេះ...»។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់លោក លី សៀនឡុង នៅមុនជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ធ្វើឡើងនោះ សិង្ហបុរី បានធ្វើការចំណាយរហូតខ្ទង់ ១៥លានដុល្លារអាមេរិក ដើម្បីរៀបចំគ្រប់បែបយ៉ាង មានទាំងពិធីការជារួម  និងកិច្ចការពារសន្តិសុខ ចាប់តាំងពីមុនដំណើរមកដល់ នៃគណប្រតិភូទាំងពីរប្រទេស ពេលបើកកិច្ចប្រជុំ  និង រហូតដល់កិច្ចប្រជុំ ត្រូវបញ្ចប់ជាស្ថាពរ៕

ដកស្រង់ពី៖ Fresh News